ពិតជាគួរឳ្យរំភើបមែន! រូបភាពតៀមថ្ងៃពិសេសរបស់លោក ប៉ែន ចំរ៉ុង និងអនាគតកូនក្រមុំ ត្រូវបានចាប់ផ្តើមថតហើយសម្រាប់ថ្ងៃមង្គលនាពេលខាងមុខឆាប់ៗនេះ…

ក្នុងរយៈពេលកន្លងមកនេះ គ្រប់គ្នាបានជ្រាបដឹងខ្លះៗហើយអំពី លោកប៉ែន ចំរ៉ុង ដែលជាពិធីករពូកែខាងវោហារនិយាយចេញបានគ្រប់ពាក្យ ដោយមិនចេះរីកស្ងួតនោះឡើយ។ ហើយលោកបានបង្ហាញអំពីភាពផ្អែមល្ហែមនៃស្នេហាដ៏មហិចមាររបស់លោក ឳ្យគ្រប់គ្នាបានដឹងរួចមកហើយជាមួយនឹងគូរស្នេហ៏របស់លោកយ៉ាងស្អិតរមួត។

ហើយកាលពីថ្មីៗនេះ គេបានដឹងថាពួកគាត់គឺ កាន់តែកៀកមែនទែនហើយក្នុងការឈានជើងចូលរោងការ វាពិតជារឿងមួយដ៏ល្អសម្រាប់រូបលោកដែលបានជួបជាមួយមនុស្សដែលខ្លួនស្រលាញ់ ហើយអាចរៀបការនូវជាមួយគ្នាទៀត។ យ៉ាងណាក្តីរឿងដែលពិសេសនោះគឺ អនាគតកូនក្រមុំដ៏ស្រស់សោភារបស់លោកបានបង្ហាញនូវរូបភាពមួយសន្លឹក ដែលជារូបរបស់នាងដែលតុបតែងខ្លួនក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត។ រូបភាពនោះត្រូវបាន ឳ្យដឹងថាវាជាការតុបតែងខ្លួនថតរូប Pre-wedding សម្រាប់ពិធីមង្គលនាពេលឆាប់ៗនេះ។

ជាការពិត កូនក្រមុំពិតជាបានបង្ហាញនូវភាពរីករាយរបស់ខ្លួន ជាមួយទឹកមុខដ៏ស្រស់ស្រាយ។ មិនដឹងថាគាត់រីករាយយ៉ាងណាទេ ហើយនេះគ្រាន់តែជាការថត Pre-wedding ប៉ុណ្ណោះចុះទម្រាំថ្ងៃចូលរោងការ មិនដឹងថារីករាយយ៉ាងណានោះទេ។ ទោះជាយ៉ាងណាក្តី គ្រប់គ្នាមិនទាន់បានដឹងច្បាស់នៅឡើយទេថាថ្ងៃមង្គលរបស់ពួកគេ នឹងប្រព្រឹត្តនៅថ្ងៃណាមួយឳ្យច្បាស់នៅឡើយទេ៕