ទឹកចិត្តបងប្រុស! កាន់តែសង្វោគ ពេលឃើញបងប្រុសនារីរងគ្រោះ បង្ហោះសារទួញសោក ហៅប្អូនស្រីមកវិញ

ប្រិយមិត្តប្រហែលជាបានជ្រាបខ្លះៗហើយនៅពត៌មានដ៏កក្រើកកាលពីថ្ងៃម្សិលមិញទាក់ទងនឹងករណីក្រឡាប់រថយន្តម៉ាក់កាមរីបាឡែនពណ៌ទឹកសពាក់ស្លាកលេខភ្នំពេញ 2AS.6715បណ្ដាលអោយមនុស្សចំនួន០៥នាក់នៅក្នុងរថយន្តស្លាប់បាត់បង់ជីវិតទាំងអស់ក្នុងនោះមានស្រីចំនួន០៤នាក់នឹងប្រុសម្នាក់។ជនរងគ្រោះទាំង០៥នាក់មានឈ្មោះដូចខាងក្រោម

ទី១ឈ្មោះឌុក ច័ន្ទវល្ខណ៍ភេទស្រីអាយុ២៦ឆ្នាំស្នាក់នៅភូមិទី៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។ទី២ឈ្មោះ ស ធារី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក(ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)មុខរបរកម្មករ។ទី៣.ឈ្មោះ ឡាយ ស្រីមុំ ភេទស្រី ២៦ឆ្នាំ នៅភូមិជុំរៅ ឃុំពាររៀម ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ)។ទី៤ឈ្មោះ អួន ចាន់ធារី ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ)។ទី០៥ឈ្មោះ និងអាសយដ្ឋាន មិនស្គាល់ (កំពុងស្រាវជ្រាវរកក្រុមគ្រួសារ) ភេទស្រី(ស្លាប់នៅកន្លែងកើតហេតុ)។

ប្អូនស្រីដ៏គួរអោយស្រលាញ់របស់បងហេតុអីក៏ទៅចោលបងមិនបាននិយាយអីជាមួយបងមួយម៉ាត់សោះបងទទួលយកមិនបានទេបានអ្នកណានិយាយប្រាប់បងទៀតពេលដែលមិនសប្បាយចិត្តក្រោកឡើងមកណាមកនិយាយជាមួយបងទៀតក្រោកឡើងមកណាអូន

គណនីហ្វេបុកខាងលើក៏បានបន្ថែមទៀតថាប្អូនស្រីបងអូនមកដល់ផ្ទះយើងហើយណាអូនណាអូនក្រោកមកណាកុំគេងចឹងបងប្រុសនេះចាំអូន ក្រោកមកណាប្អូនស្រីពៅរបស់បង