តើជឿទេ? គ្រូសិល្ប៍ ប្រើមន្តអាគមបញ្ជាក្រពើអោយពាំនាំសាកសពត្រលប់មកលើគោកវិញ… (មានវីដេអូស្តែងៗ)

ឥណ្ឌូណេសុី៖ ថ្មីៗនេះមានហេតុការណ៍មួយដែលធ្វើអោយភ្ញាក់ផ្អើល និងមានការស៊ែរតៗគ្នាជាច្រើនដង ដោយសារតែមានក្រពើមួយក្បាលបានពាំសាកសពមនុស្សដែលបានបាត់ខ្លួនហែលមកលើកគោកវិញ ។

តាមប្រភពបានអោយដឹងថា បុរសដែលបាត់ខ្លួននោះមានឈ្មោះថា Syarifunddin អាយុ៤១ ឆ្នាំ បានបាត់ខ្លួនដោយសារតែក្រពើចាប់ទាញយកទៅក្រោមទឹក ពេលដែលកំពុងងូតទឹកទន្លេជាមួយមិត្តភ័ក្តិ នៅក្នុងតំបន់ Berau ខេត្តកាលីម៉ាន់តាន់ ខាងកើតប្រទេសឥណ្ឌូណេសុី ។

ប្រភពបានបន្តទៀតថា មិត្តភ័ក្តិមិនមានវិធីអ្វីអាចជួយជនរងគ្រោះបានទេ ហើយក៏រត់ទៅប្រាប់អ្នកភូមិ និងសមត្តិកិច្ច តែនៅតែស្វែងរកសាកសពពុំឃើញ រួចសន្និដ្ឋានថាប្រហែលជាក្រពើនោះនាំទៅកន្លែងទឹកជ្រៅនៃទន្លេ Lempake River ។ ប៉ុន្តែក្រោយមកមានគ្រូសីល្ប៍ល្បីម្នាក់ បានប្រើមន្តអាគមបញ្ជាក្រពើអោយនាំសាកសពនោះត្រលប់មកវិញ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម