ចុម! ញុាំបាយមួយពេល ថៅកែៗហ៊ានចំណាយប្រាក់ អោយកញ្ញា តូតា ដល់ទៅខ្ទង់មុឺនដុល្លារ…

ភ្នំពេញ៖ ប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្តែងកញ្ញា តូតា និងលោក ប៉ុល វិបូរ ហៅនីត ជាគូស្នេហ៍និងគ្នា ហើយពួកអ្នកទាំង២មិនទាន់បានកំណត់ពេលវេលារៀបការនៅឡើយទេ បើទោះជាពេលនេះពួកគេបានរួមរស់ក្រោមដំបូលតែមួយក្តី ប៉ុន្តែ តូតា នៅតែរារែកចិត្តរឿងក្រាបផ្ទឹមជាមួយលោកថៅកែផលិតកម្ម Angkor Picture ដោយអះអាងថា ប្រឹងរកលុយឱ្យបានច្រើនសិន ទើបរៀបការឱ្យខុសគេតែម្តង ។

ចំណងស្នេហ៍ខុសវ័យរវាងតូតា និងលោកវិបូរ នេះបែរជាលេចឮថា សូនីតា ទេដែលពូកែថ្នាក់ថ្នមចិន្តាលោកវិបូររហូតធ្វើឱ្យថៅកែផលិតកម្មមិនអាចដកចិត្តពីស្រីស្អាតបានឡើយ ។ តូតា បានដឹកដៃលោកនីត ទៅសាសងស្នេហ៍នៅក្រៅស្រុកជាញឹកញាប់ ដើម្បីរឹតចំណងស្នេហ៍ ហើយពួកគេទិញរថយន្តទំនើប Lexus LX570 ជិះម្នាក់មួយគ្រឿងទៀតផង ។

ហើយអ្វីដែលគេភ្ញាក់ផ្អើលនោះ មុនថ្ងៃរៀបការមកដល់ តូតា និងគូស្នេហ៍បានដាក់ទុនរួមគ្នាគ្រោងបើកហាងផែសមុទ្រ ឱ្យបាន១២សាខានៅរាជធានីភ្នំពេញ ដែលចំណាយលុយកន្លះលានដុល្លារ ។ លុយខ្ទង់ជាង៣លានដុល្លារថែមទៀត ដើម្បីបើកហាង និងរមណីយដ្ឋាននៅខេត្តកំពត លើទំហំដីជាង៣ហិកតារ ។ក្នុងសិល្បៈនិងក្នុងសិល្បៈមានការស្ញប់ស្ញែងចំពោះតូតា និងគូស្នេហ៍ជាខ្លាំងដោយគិតថា ពេលនេះ តូតា មានលុយរាប់លានដុល្លារក្នុងកណ្តាប់ដៃ គឺមិនចាញ់សេដ្ឋិនីទេ ។

ប្រភពនោះបានឱ្យដឹងថា តូតា ត្រូវថៅកែៗហ៊ានឱ្យតម្លៃញ៉ាំបាយម្តងដល់ទៅ២ម៉ឺនដុល្លារឯណោះ ហើយប្រុសៗទាំងនោះហាក់មិនខ្វល់ពីលោកនីត ជាគូស្នេហ៍នាងឡើយ ។ ហើយមុនកញ្ញាតូតា ភ្ជាប់ស្នេហ៍ជាមួយលោកនីត នោះ នាងក៏ត្រូវបានថៅកែសណ្ឋាគារម្នាក់សុំឱ្យទៅញ៉ាំបាយមួយពេល ដោយឱ្យតម្លៃដល់ទៅ១០ម៉ឺនដុល្លារឯណោះ ប៉ុន្តែតូតាមិនព្រម ។ នាងបានព្យាយាមគេចចេញពីលោកថៅកែៗ ប៉ុន្តែចុងក្រោយនៅតែមិនអាចគេចផុតពីកណ្តាប់ដៃពោះម៉ាយប៉ុល វិបូរ ហៅនីត ៕