អាណិតណាស់! បងស្រីម្នាក់ចាញ់បោកគេ គេយកលុយមាសគាត់អស់ចំនួន… (មានវីដេអូ)

ករណីដាក់ថ្នាំដែកដូចយកមាស នៅតែកើតមានក្នុងប្រទេសកម្ពុជាយើង ហើយពួកជនអនាមិក ទាំងនោះតែងតែរិះរកគ្រប់វិធី ដើម្បីដាក់ថ្នាំទៅលើជនរងគ្រោះ ដើម្បីឲ្យជនរងគ្រោះវង្វេងស្មារតីរួចបោកយករបស់មានតម្លៃ ។

ជាកស្តែងពេលនេះមានស្រ្តីម្នាក់ទៀតហើយ ដែលត្រូវបានជនមិនស្គាល់មុខដាក់ថ្នាំសណ្តំ រហូតវង្វេងស្មារតីរួចដោះយករបស់មានតម្លៃអស់ពីខ្លួន ដែលហេតុការណ៍កើតឡើងកាលពី ថ្ងែ០១ ខែតុលា ឆ្នាំ២០១៩ ។ នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា យាយ សរ​ បានសរសេររៀបរាប់ថា៖ «គាត់ចាញ់បោកគេ

មានអ្នកណាស្គាល់គាត់អត់ គេយកលុយមាសគាត់អស់ហេីយ​​​ខ្ញុំមិនដឹងជួយគាត់យ៉ាងមិចទេ តែគាត់ប្រាប់ថាគាត់ជាអ្នកលក់ត្រី» ។ ហើយរបស់ដែលបាត់រួមមាន ចិញ្ចៀន ក្រវិល ក្សែក ទូរស័ព្ទ ម៉ូតូ មួយគ្រឿង (មិនស្គាល់ម៉ាក) សរុបទាំងអស់ ៥ ជី ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម