ពិតជាស្រណោះណាស់! កូនខិតខំរៀនបានរហូតដល់ចប់ ទទួលសញ្ញាបត្រមិនធ្វើឱ្យម៉ែអស់សង្ឃឹមទេ តែពេលនេះកូនបែជាត្រូវឃ្លាតម៉ែរហូតហើយ…

កាលពីពេលថ្មីៗនេះ មានរឿងរ៉ាវមួយដ៏រន្ធត់ចិត្តស្លុតអស់អារម្មណ៏ ដែលយុវជនម្នាក់បានបាត់បង់អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន ដោយអ្នកម្តាយរបស់លោកបានជួបហេតុការណ៏មិនល្អបន្ទាប់ពីរូបលោកបានទទួលសញ្ញាបត្របញ្ចប់ថ្នាក់សិក្សារថ្នាក់បរិញ្ញបត្រ។ បើតាមប្រភពបានឱ្យដឹងថា យុវជនម្នាក់នេះជាអ្នកស្រុកបាទី ខេត្តតាកែវ ហើយសព្វថ្ងៃគាត់កំពុងរស់នៅ និងបំរើការងារនៅរាជធានីភ្នំពេញ តាំងតែនៅរៀន​មកម្លេះ។

អ្នកម្តាយរបស់គាត់បានស្លាប់បាត់បង់ជីវិតអស់រយៈពេលមួយខែមកហើយ តែគាត់នៅមិនទាន់អាចធ្វើចិត្តបាន នៅស្រណោះនិងមានភាពសោកសៅនៅក្នុងចិត្ត ព្រោះតែនឹកដល់ម្តាយដែលតែងតែមើលថែទំនុកបម្រុងដល់ការរៀនសូត្រ ហើយម្តាយរបស់ធ្លាប់បានស្រម៉ៃថា បានឃេីញកូនរៀនបានខ្ពស់ទទួលបានការងារល្អ បានថតរូបជុំគ្នាពេលទទួលសញ្ញាប័ត្រ តែពេលនេះគ្រប់យ៉ាងមានអស់ហើយបែរគ្មានវត្តមានអ្នកមានគុណទៅវិញ។

តាមគណនីរបស់លោកបានសរសេររៀបរាប់ទាំងសោកសៅថា៖ អស់រយៈពេលមួយខែហើយ ដែលម៉ែទៅចោលគ្រួសារមួយនេះដោយមិនត្រលប់។ ម៉ែតែងតែប្រៀនប្រដៅកូនៗអោយដេីរនូវផ្លូវមួយដ៏ល្អ ម៉ែចង់ឃេីញកូនរៀនបានខ្ពស់ទទួលបានការងារល្អ បានថតរូបជុំគ្នាពេលទទួលសញ្ញាប័ត្រ ។

នៅថ្ងៃទី១៦ ធ្នូ កូនម្នាក់នេះបានទទួលនូវអ្វីដែលអ្នកមានគុណចង់ឃេីញ ប៉ុន្តែអ្វីដែលម៉ែចង់ឃេីញ ម៉ែឃេីញត្រឹមតែមួយថ្ងៃ ស្អែកឡេីងថ្ងៃ១៧ ធ្នូ ២០១៩ ម៉ែក៏លាពួកយេីងទាំងវ័យក្មេង ដោយគ្មានថ្ងៃត្រលប់។ ១៧ ១២​ ២០១៩ សូមអោយម៉ែឆាប់ទទួលបានកំណេីតថ្មីណាម៉ែ៕