មិនគួរឲ្យជឿ! បុរសម្នាក់នៅជាមួយសត្វខ្លាដែលមានទម្ងន់១៨១គីឡូក្រាម ដ៏កាចសាហាវមួយក្បាល យ៉ាងជិតស្និតរាល់ថ្ងៃដោយសារ… (មានវីដេអូ)

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់ Oddity Central បានអោយដឹងថា លោក Abdullah Sholeh ដែលជាអ្នកមើលថែទាំកូនខ្លាមួយអាយុ៣ខែ ដែលមានឈ្មោះថា Mulan ។ ហើយពួកគេទាំង២ មានទំនាក់ទំនងល្អជិតស្និតជាមួយគ្នា បើទោះបីជាឥឡូវសត្វខ្លាមួយក្បាលនេះ ធំពេញវ័យក៏ដោយ ។

លោក Abdullah Sholeh ចំណាយពេលស្ទើរតែគ្រប់នាទី នៅជាមួយសត្វខ្លានោះ ហើយមានពេលខ្លះដេកនៅកន្លែងជាមួយគ្នាថែមទៀតផង ។ តាមប្រភពបានអោយដឹងទៀតថា ប្រសិនជាលោក Abdullah Sholeh មិននៅផ្ទះទេ Mulan ច្បាស់ជាព្យាយមដើរតាមរកខ្ញុំជាក់ជាមិនខាន ហើយវាប្រាកដជាអន្ទះអន្ទែង នៅមិនសុខឡើយ ។

លោក Abdullah Sholeh ថាទោះបីជាលោកមានភាពស្និតស្មាលនិងនៅក្បែរសត្វខ្លា Mulan យ៉ាងណាក៏ដោយក៏លោកនៅតែមានការប្រុងប្រយ័ត្នជានិច្ច ។ បុរសជនជាតិឥណ្ឌូនេស៊ីរូបនេះ បានឲ្យដឹងទៀតថា “ខ្ញុំបានដឹងថា Mulan ដែលមានទម្ងន់ ១៨១គីឡូក្រាម គឺជាសត្វមួយក្បាលដែលមានសភាវគតិផ្ទាល់ខ្លួន ហើយវាដូចជាឆ្មាមួយក្បាលអីចឹង ។

ប្រភពបានបន្តថា លោក Abdullah ដែលមានអាយុ ២៥ឆ្នាំរូបនេះ តែងតែឲ្យ Mulan សុីសាច់មាន់ ឬសាច់ពពែ ចំនួន០៦គីឡូក្រាមក្នុងមួយថ្ងៃ ហើយមានពេលខ្លះលោកយកមាត់ទៅបញ្ចុកវាថែមទៀតផង ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម