ស្រលាញ់គ្នា១៨ ឆ្នាំ! លោក​ ខាន់​ ជែមស៍ និយាយទៅកាន់ប្រពន្ធរបស់លោក ថា…

ភ្នំពេញ៖ លោក ខាន់ ជែមស៍ គឺជាតារាចម្រៀងប្រុសមួយរូបដែលប្រិយមិត្តតែងតែនិយមនិងចូលចិត្ត ជាពិសេសសំលេងដ៏ពិរោះនិងក្រអួនក្រអៅ ដែលបានឆក់យកអារម្មណ៍ប្រិយមិត្តនិងជាពិសេសហ្វេនៗរបស់លោកជាច្រើន ។

គួរបញ្ជាក់ថាកាលពីប៉ុន្មានឆ្នាំមុន លោកបានប្រកាសថា លោកមានភរិយាថែមទាំងមានកូនប្រុសស្រីចំនួនបីនាក់ថែមទៀតផង ។ តែនៅពេលថ្មីៗនេះលោកបានបង្ហាញភាពផ្អែមល្ហែមជាបន្តបន្ទាប់ ថែមទាំងបានបង្ហោះសារចាក់ដោតមួយខ្លីមួយថា៖ «១៨ឆ្នាំ កន្លងផុតទៅ!!! អត់យាយបុិហ្នឹងមិនបានទេជាតិនេះ» ។

តារាចម្រៀងប្រុសដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងផលិតកម្មសាន់ដេ រូបនេះបានធ្វើអោយប្រិយមិត្តជាពិសេសហ្វេនៗរបស់លោក សរសើរគ្រប់ៗគ្នាថាលោកពិតជាស្វាមីដ៏ល្អ ដែលនៅតែរក្សាក្តីស្រលាញ់ដល់ភរិយាយមិនប្រែប្រួល ៕