រំភើបចិត្តណាស់! ប្អូនស្រីស៊ាងវ៉ានថន ដែលជាសិស្សពូកែ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ម៉ូតូមួយគ្រឿង ហើយបាននិយាយថា… (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនបានស្គាលលោកឧកញ៉ា ទៀ វិចិត្រហើយ ដែលលោកតែងតែជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានជួបនូវបញ្ហាខ្វះខាត ហើយទឹកចិត្តដ៏ល្អរបស់លោកបានធ្វើអោយមហាជនមានការកើតសរសើរគ្រប់ៗគ្នា ។

កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩នេះ លោកឧកញ៉ាបានបង្ហោះវីដេអូអមជាមួយពាក្យមួយឃ្លាថា៖ «តោះបងៗ ទៅលើកទឹកចិត្តដល់សិស្សក្រីក្រថ្នាក់ទី12 ឈ្មោះ ស៊ាង វ៉ាន់ថង ជាប់និទ្ទេសA តែម្នាក់គត់ ក្នុងចំណោមសិស្ស 2051 នាក់ពីសាលាវិទ្យាល័យ សុខ អាន ទន្លាប់ ខេត្តតាកែវ សម័យប្រលងថ្ងៃទី19 សីហា ឆ្នាំ2019 ជាមួយខ្ញុំបាទ…៚ ទៀ​ វិចិត្រ »។

ហើយថ្ងៃនេះផងដែល តាមគណនីហ្វេសប៊ុក ភិក្ខុបញ្ញាពលោ លៀងសាម៉ន បានសរសេររៀបរាប់អោយដឹងថា៖ «អបអរសាទរចំពោះប្អូនស្រីស៊ាងវ៉ានថន ប្អូនគឺជាសិស្សពូកែនៅក្នុងប្រទេសកម្ពុជាយើង ហើយដែលប្អូនបានអំណោយពីឧកញ៉ាទៀវិចិត្រទៅទៀតអរគុណបងឧកញ៉ា» ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម