ពិតជាមិនគួរឳ្យជឿនោះទេ! មនុស្សពីមួយជំនាន់ទៅមួយជំនាន់ ពិតជាមានការប្រែប្រួលខ្លាំងសឹងតែស្មានមិនដល់ ហើយទាំងនេះជារូបភាពដែលបានបង្ហាញយ៉ាងច្បាស់អំពីការប្រែប្រួលទាំងនោះ…

កាលពីពេលថ្មីៗនេះ មានការបង្ហាញអំពីរូបភាពមួយចំនួន ដែលចង់និយាយពីការប្រែប្រួលរបស់មនុស្ស ដែលប្រៀបធៀបអំពីរបត់នៃការរស់នៅរបស់មនុស្សពីជំនាន់ដែលមានភាពខុសគ្នាខ្លាំងមែនទែន សឹងតែមិនគួរឳ្យជឿ។

ជាការពិតបើយើងមើលទៅលើទិដ្ឋភាពជាក់ស្តែងក្នុងសង្គមបច្ចុប្បន្ន វាពិតជាមានការប្រែប្រួលច្រើនសឹងតែតាមមិនទាន់នោះទេ។ មិនថានៅក្នុងតំបន់អាស៊ី អ៊ឺរ៉ុប ឬក៏ក្នុងប្រទេសយើង ឬប្រទេសជិតខាងនោះទេ សុទសឹងតែទទួលរងនូវការផ្លាស់ប្តូរស្ទើទាំងស្រុងពីជំនាន់មួយទៅជំនាន់មួយ។ ជាក់ស្តែងដូចជានៅលើរូបភាពទាំងនេះដែលគេបានធ្វើយកមកបង្ហាញ ព្រោះតែការផ្លាស់ប្តូរទាំងនោះពិតជាសាហាវ ពីព្រោះថាការផ្លាស់ប្តូរមួយចំនួនពិតជាល្អ តែការផ្លាស់ប្តូរមួយចំនួនអាចជាដើមហេតុដែលនាំអោយមានភាពមិនល្អនៅក្នុងសង្គម។

ដូចជា រូបភាពមួយដែលបង្ហាញថាពីមុនក្មេងៗចូលចិត្តលេងកីឡា តែបែជាឪពុកម្តាយហាមឃាត់ទៅវិញ។ ផ្ទុយទៅវិញក្នុងសង្គមបច្ចប្បន្នក្មេងៗមិនលេងកីឡាទៀតនោះទេ ដោយសារតែពួកគេនាំគ្នាផ្តោតទៅលើហ្គេមនៅលើទូរស័ព្ទដៃទៅវិញ ហើយឪពុកម្តាយជាអ្នកនាំពួកគេឳ្យលេងកីឡាទៅវិញ។ ដោយការបង្ហាញនេះ វាពិតជាមានភាពខុសគ្នាស្រឡះ សឹងតែមិនគួរឳ្យជឿ តែវាពិតជាបានកើតឡើងរួចទៅហើយ ៕