សូមរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង…

ព័ត៌មានថ្មីទាន់ហេតុការណ៍៖ នៅមុននេះបន្តិច បើតាមការអោយដឹងពីហ្វេសប៊ុក របស់លោកហេង ឡុង ដែលជាជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ បានអោយដឹងថា លោកពូ សាន​ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ហើយក្នុងនោះដែរលោកហេង ឡុងក៏បញ្ជាក់ផងដែរថា លោកនឹងផ្តល់បន្ថែមនាពេលក្រោយ។

ខ្លឹមសារទាំងស្រុងរបស់លោក ហេង ឡុងដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក៖ ” ព័ត៌មានមរណៈភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ😭😭😭”

ប្រភព៖ ហ្វេសប៊ុក