សូមអរគុណចំពោះលោកយាយជា ម៉េងវួច និងក្រុមគ្រួសារ យ៉ាងជ្រាជ្រៅ! លោកយាយបាន ផ្តាំកូនចៅថា លុយ២៥៥៦៨ ដុល្លារ លោកយាយនិងបរិច្ចាគអោយមន្ទីរពេទ្យគន្ធរបុប្ផា ដែលបានមកពី…

ថ្មីៗនេះមានការស៊ែរតៗគ្នានិងសរសើរយ៉ាងខ្លាំងពីទឹកចិត្ត ដ៏ល្អរបស់លោកយាយ ដែលមានឈ្មោះថា ជា ម៉េងវួច និងក្រុមគ្រួសាររបស់លោកយាយ ដោយលោកយាយបានបរិច្ចាគ លុយដែលបានមកពីបុណ្យសពរបស់លោកយាយផ្ទាល់ដែលមានចំនួន ២៥៥៦៨ ដុល្លារ អោយមន្ទីរពេទ្យគន្ធរបុប្ផា។

នេះបើយោងតាមគណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះថា៖«សូមអរគុណចំពោះលោកយាយជា ម៉េងវួច និងក្រុមគ្រួសារ យ៉ាងជ្រាជ្រៅ! លោកយាយបាន ផ្តាំកូនចៅរបស់លោកយាយ អោយយកលុយដែលបានមកពីបុណ្យសពលោកយាយ បរិច្ចាគអោយមន្ទីរពេទ្យគន្ធរបុប្ផា ទាំងអស់! (25568$) ក្មេងៗដែលបានរស់ដោយសារលោកយាយពិតជារំភើប និងអរគុណលោកយាយគ្រប់គ្នា! បូករួមទាំងខ្ញុំក៏ជាក្មេងរស់ដោយសារមន្ទីរពេទ្យនេះផងដែរ!» ៕