ផឹកសុីដើម្បីចេះគិត ទើបសប្បាយទើបសប្បាយបានយូរ! ចូលរួមរំលែកទុក្ខផង! បុរសម្នាក់នេះបានស្លា​ ប់ដោយសារតែផឹកស្រាខ្លាំងពេក ព្រោះ…

ពិតណាស់ការផឹកសុីគេមិនហាមទេ ផឹកដើម្បីសប្បាយពេលជួបជុំ គ្រួសារឫបងប្អូន មិត្តភក្កិ ប៉ុន្តែសូមផឹកអោយមានកម្រិត ទើបសប្បាយបានយូរ បើយើងផឹកមិនគិតទេ ប្រាកជជានៅមិនយូរទេ ។

ជាក់ស្ដែងកាលពីបេលថ្មីៗនេះ នៅប្រទេសកម្ពុជាយើង មានបុរសម្នាក់បានស្លាប់ដោយសារតែការផឹកស្រាច្រើន នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rino Smile បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «ពេលបានជួបមនុស្សល្អមិនដឹងថាខ្លួនមានសំណាង តែពេលបាត់បង់មនុស្សល្អទើបដឹងថាស្ដាយក្រោយ និងខ្លោចផ្សារបំផុត!! ផឹកពេក រលាកក្រពះ រលាកលំពែងខ្លាំង សូមទៅអោយបានសុខណាបងទី។» ។

គណនីហ្វេសប៊ុកដដែលបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកបន្ថែមទៀតថា៖ «ពិតជាចង់ឃាត់បងទីអោយនៅបន្តទៀតខ្លាំងណាស់ តែនៅតែមិនអាចឃាត់បងអោយនៅបាន អ្វីៗបានត្រឹមបន្សល់ទុកនូវការចងចាំពីមុនរហូតដល់ឥឡូវ ពិតជាសោកស្ដាយ និង ខ្លោចផ្សាខ្លាំងណាស់ ពិតជាមិនគួរអោយជឿថាលឿនបែបនេះសោះ សូមទៅអោយបានសុខគតិភពណាបងទី។» ៕