ក្នុងរដូវបុណ្យទាន! ទូរស័ព្ទសេរីទំនើបបានជិត១០០គ្រឿង ត្រូវបានចោរឡើងបើកដំបូលលួច…

កណ្តាល៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ដែលស្ថិតនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានហាងលក់ទូរស័ព្ទមួយកន្លែងដែលមានយីហោ ងួង សៅមុនី២ ត្រូវបានចោរលួចគាស់យកទូរស័ព្ទអស់ជិត១០០គ្រឿង ។ ជនរងគ្រោះមានឈ្មោះថា សាត សុវណ្ណា ភេទប្រុសអាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ចំណែកឯសម្ភារៈដែលបាត់បង់គឺទូរស័ព្ទដៃគ្រប់ប្រភេទចំនួន៩៨ គ្រឿង ដែលមានដូចជា៖ iPhone X ២គ្រឿង, iPhone Xs Max ១គ្រឿង, iPhone 8 plus ០១គ្រឿង,  iPhone 7 plus ៨គ្រឿង, iPhone 6 plus ៧គ្រឿង, iPhone 6s ២គ្រឿង, Vivo ១០គ្រឿង, Samsung Note 8 ២គ្រឿង, Samsung Note 5 ២គ្រឿង, Samsung ផ្សេងៗ ៧គ្រឿង និងoppo ៥៦គ្រឿង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោស តាមច្បាប់ ៕