កញ្ចក់ឡានអ្នកនាង ខាត់ សុឃីម ត្រូវចោរលួចយកទៅ តែពេលទៅទិញដាក់វិញស្រាប់តែ… (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៩ អ្នកនាងខាត់ សុឃីម ដែលប្រិយមិត្តតែងតែនិយមហៅតៗគ្នាថា ជាតារាពហុជំនាញនោះ កញ្ចក់ឡានរបស់អ្នកនាងត្រូវបានចោរលួចយក ក្រោយពេលដែលអ្នកនាង បានចតរថយន្តនៅមុខមន្ទីរពេទ្យ ឯជនមួយកន្លែង ។

នេះបើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ដែលបាន សរសេរយ៉ាងដូចឆ្នោះថា៖ «ដេកពេទ្យគេមើលតែយើងទេ ឡានគេអត់ខ្ចីមើលទេ ពិតៗភូមិឃុំល្អសូមអោយអស់ត្រឹមនឹងបានហើយហី? ចង់តែសើចអោយណាណីទេ »។ ប៉ុន្តែមុននេះបន្តិចអ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះវីដេអូមួយ ដោយបានប្រាប់ថា រកឃើញកញ្ចក់ឡាននោះវិញហើយ ដោយទៅទិញវិញចំកន្លែងចោរដែលលួចនោះតែម្តង ។

ហើយតាមរយៈ អ្នកខមិនបានប្រាប់អោយដឹងថា អ្នកនាង ទិញយកមកដាក់វិញក្នុងតម្លៃ ៥០០ ដុល្លារ ៕​ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖