សូមជួយស៊ែរបន្តផង! ដបទឹកសុទ្ធអាចបង្កគ្រោះថ្នាក់ ជាពិសេសនៅពេលបើករបររថយន្ត… (មានវីដេអូស្តែងៗ)

បរទេស៖ មនុស្សយើងម្នាក់ៗនៅលើផែនដីនេះ រស់នៅមិនអាចខ្វះទឹកបានទេ ទឹកគឺជាសារធាតិសំខាន់មួយសម្រាប់ទ្រទ្រង់រាងកាយយើង ។ មានមនុស្សមួយចំនួនចូលចិត្តញុាំទឹកពេលកំពុងធ្វើដំណើរ ហើយពួកគេតែងតែយកទឹកតាមខ្លួនរបស់ពួកគេ តាមម៉ូតូនិងតាមឡានផងដែរ ។

ប៉ុន្តែថ្មីៗនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្ករឡើងដោយ ទឹកសុទ្ធមួយដប ដែលបាន កល់ជាមួយហ្រ្វាំងឡាន ដែលធ្វើអោយអ្នកបើកបរជាន់ហ្វ្រាំងមិនសុី ហើយជ្រុលឃៀនចិញ្ចើមផ្លូវ ក្រឡាប់ផ្ងារជើង ។​

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីនេះមិនបានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរនៅលើដងផ្លូវនោះទេ​ ។ សូមបងប្អូនជួយស៊ែរបន្តផង ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម