តារាប្រុស ថៃល្បីឈ្មោះម្នាក់ ដែលមានឈ្មោះ Hem ស្លាប់បាត់បង់ជីវិតដោយសារតែ…

ថៃ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ តារាប្រុសល្បីឈ្មោះថៃ លោក Hem Phoomphadit បានស្លាប់បាត់បង់ជីវិតនៅក្នុងខុនដូរផ្ទាល់ខ្លួនរបស់លោក ដោយការចងក ។ តាមប្រភពបានអោយដឹងថា ការស្លាប់របស់លោក គេមិនដឹងថាមកពីមូលហេតុអ្វីបានជាបណ្តាលអោយលោកគិតខ្លីបែបនេះទេ ។

គួរបញ្ជាក់ថា មុនថ្ងៃកើតហេតុការណ៍ចងកខ្លួននេះកើតឡើងមួយថ្ងៃ គេប្រទះឃើញក្នុង Instagra របស់លោក បានផុសនូវរឿងកើតទុក្ខនៅក្នុងចិត្តជាច្រើន ។ ពេលនេះក្រុមប៉ូលីសកំពុងតែដុតដៃដុតជើងធ្វើការស៊ើបអង្កេត ។

យ៉ាងណាមិញ មានហ្វេនជាច្រើន សូមចូលរួមសោកស្តាយចំពោះការស្លាប់របស់តារាប្រុស Hem ផងដែរ ហើយចំពោះព័ត៌លំអិតបន្តទៀតឬបើមានដំណឹងនោះ យើងនិងជម្រាបជូននៅពេលក្រោយទៀត ៕