សូមចូលរួមរំលែកទុក្ខ! មុននេះបន្តិច តារាសម្តែង អ៊ុន សិទ្ធា ជួបទុក្ខធំ បងប្រុសជាទីស្រលាញ់ បានទទួលមរណភាព

នេះជាដំណឹងមួយធ្វើអោយ មហាជនមានការរន្ធត់ចិត្តយ៉ាងខ្លាំងដោយសារតែពេលនេះតារាសម្តែងប្រុសលោក អ៊ុន សិទ្ធា បានបាត់បង់បងប្រុសជាទីស្រឡាញ់ម្នាក់ទៀតនៅមុននេះបន្តិច ។

ដោយយោងតាមការបង្ហោះរបស់លោក អ៊ុន សិទ្ធា នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិចបានរៀបរាប់ថា ៖ «បងខ្ញុំគាត់ផុតទុក្ខហើយ សូមបងបានទៅកាន់ឋានស្ងប់សុខ បងបានជួបម៉ែហើយ» ។

ឃើញបែបនេះហើយ មានមហាជននិងអ្នកគាំទ្ររបស់លោកជាច្រើនបានចូលរួមរំលែកទុក្ខទៅកាន់គ្រួសាររបស់លោកផងដែរ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់និងជាសមាជិកគ្រួសារដ៏ល្អនិងគំរូម្នាក់នាពេលថ្មីៗនេះ ៕