លោកណុប បញ្ញារិទ្ធ បានបួងសួង សុំអោយ ទេវតាថែរក្សាទឹកដី និងជួយការពារ កងទ័ពសមរភូមិមុខ ជោគជ័យគ្រប់ប្រការ…

លោកណុប បញ្ញារិទ្ធ បានបួងសួង សុំអោយ ទេវតាថែរក្សាទឹកដី និងជួយការពារ កងទ័ពសមរភូមិមុខ ជោគជ័យគ្រប់ប្រការ…! នេះបើយោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់លោកណុប បញ្ញារិទ្ធ បាន

បង្ហោះសារជួនពរដល់កងកម្លាំងដែលនៅសមរភូមិមុខថា៖ «សូមបារមីវត្ថុសក្តិសិទ្ធ ទេវតាថែរក្សាទឹកដី ថែរក្សារព្រះរាជាណាចក្រកម្ពុជា ជួយតាមថែរក្សា ការពារ ឃុំគ្រង កាន់ខ្នង រងមុខ និង ប្រោសប្រទានពរជ័យ

ដល់ វីរកងទ័ពសមរភូមិមុខ កម្ពុជា ដែលចេញដំណើរទៅកាន់ ព្រំដែន កម្ពុជា និងឡាវ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ប្រកបតែនិងសេចក្តីសុខ កំលាំងមាំមួន សុវត្ថិភាពគ្រប់​ពេលវេលា ជោគជ័យគ្រប់ប្រការ ៚ សាធុ សាធុសាធុ 🇰🇭 ដោយក្តីគោរព » ។