ប្ដីយំឪបសពប្រពន្ធ ជាទីស្រលាញ់ អូនលាបងហើយមើលកូនយើងផង!

ពិតជាគួរអោយអាណិតណាស់ ដែលស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៏ ជាមួយរថយន្តធុនធ្ងន់ក្រុមហ៊ុន Camel Cement ដែលឆក់ជីវិតជនរងគ្រោះ និងបានធ្វើអោយបុរសម្នាក់ពោះម៉ាយ ហើយក្មេងអាយុ៣ខែម្នាក់ បានកំព្រាម្ដាយ ។

បើយោងតាមទំព័រហ្វេសប៊ុកផេកឈ្មោះ Hot New Online បានអោយដឹងពីរឿងដ៏គួរអោយសោកស្ដាយ មួយនេះអោយដឹងថា៖ «ប្តីឪបសពប្រពន្ធជាទីស្រលាញ់អូនលាបងហើយមើលកូនយើងផង!ករណីគ្រោះចរាចរណ៍រថយន្តក្រុមហ៊ុន Camel Cement បានបុកស្រ្តីម្នាក់ស្លាប់ បន្សល់ទុក្ខកូនអាយុ៣ខែ កាលពីព្រឹក ២៣.៩.២០១៩ សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញតើមនុស្សណាទប់ទឹកភ្នែកបានទៅអាណិតក្មេងត្រូវកុំព្រារតាំងនៅបីខែ» ។