ចុម! តារាចម្រៀងកញ្ញា Ada បង្ហោះតមចំពោះបុរសម្នាក់ថា «លុយ 20000$ មិនស្កៀបរោមជេីងមនុស្សស្រីសម័យនេះទេ​បង »

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាដកជានៅចាំ កាលឆ្នាំ២០១៨ ដោយមាននារីម្នាក់បានបង្ហោះសារទៅកាន់ប្រុសៗថា៖ «បើចង់ដណ្តឹងកូនស្រីគេ មានលុយ ២០០០០ដុល្លារ ចាំមកចូលស្តី»។ ក្រោយមកបានធ្វើអោយមហាជនជាច្រើនមានការមិនពេញចិត្តជាខ្លាំង តែស្រាប់តែមានបុរសម្នាក់ដែលមានគណីហ្វេសប៊ុកឈ្មោះ Chan Panha បានដាក់ចំៗថា៖«ជះលុយ 20000$ អោយថ្លៃទឹកដោះមួយមើល តែសុំសួរបន្តិច ក្រៅពីធ្វើខ្លួនដើរលេង ផឹកសុី ច្រៀងរាំ សប្បាយ ចូលក្លិបរាត្រី មានចេះធ្វើអីខ្លះទេ ដូចជា ៖ លាងចាន ដាំបាយ ជូតផ្ទះទេ  ដឹងថាតួនាទីជាប្រពន្ធ ត្រូវធ្វើបែបណាខ្លះទេ ?

និយាយឡើង រកលុយទាំងមុឺនៗ តែអត់មានសម្លឹងមើលខ្លួនឯងទេអី ឈប់បានឈប់ទៅ ទ្រព្យសម្បត្តិវាកើតឡើងពីការសន្សំសំចៃនោះទេ មនុស្សប្រុសបើគេមានលុយខ្ទង់មុឺនហើយ គេក៏មិនល្ងង់ យកប្រពន្ធដែលមិនចេះធ្វើអីនោដែរ» ។

រឿននេះបានកើតឡើងតាងពីមួយឆ្នាំមុន តែពេលថ្មីៗនេះ កញ្ញា Ada ដែលមហាជនជាច្រើនស្គាល់ជាតារាចម្រៀង original song ពេលដែលឃើញសារ ក្នុងគណនីលោក Chan Panha ហើយស្រាប់តែកញ្ញា Ada ស៊ែរហើយភ្ជាប់ជាមួយសារមួយថា៖«សួស្តីបង!!!បេីបងយកប្រពន្ធទុក​ ជូតផ្ទះ​ លាងចាន ដាំបាយទេ​ ទុកលុយហ្នឹងទៅជួលឈ្នួលទៅ​ លុយប៉ុណ្ណឹងមិនស្កៀបរោមជេីងមនុស្សស្រីសម័យនេះទេ​បង ហេីយបេីបងចង់បានប្រពន្ធដែលចេះធ្វេីការសព្វគ្រប់​ កុំគិតលុយ 20000$​ ហ្នឹងអស្ចារ្យនោះណាបង​ លុយប៉ុណ្ណឹងគេបិទភ្នែក​រកណាបង​ សូមអរគុណ ៕