កប់ស៊េរីមែន! Pre-Wedding របស់ភេទទី ៣ កញ្ញា ផេន ខេក កំពុងទទួលបានការ ចា ប់ អារម្មណ៍ខ្លាំង..(មានរូបភាព)

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា ផេន ខេក ពេលនេះកំពុងតែត្រៀមដឹកដៃគូស្នេហ៍របស់ខ្លួនចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ មិនត្រឹមតែប៉ុណ្ណោះទេគូស្នេហ៍អ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមដោយគ្មានការលាក់បាំងទៀតទេ។

ជាក់ស្តែងនៅមុននេះបន្តិចអ្នកគាំទ្របានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ មានគណនីហ្វេសប៊ុកផេកមួយបានបង្ហោះរូបថត Pre-Wedding របស់ ផេន ខេក ជាច្រើនសន្លឹកជាមួយនិងគូស្នេហ៍ ហើយនៅក្នុងរូបថតនោះ ផេន ខេក ជាមួយនឹងគូស្នេហ៍ពិតជាស្រស់ស្អាតខ្លាំងណាស់ ជាពិសេសគឺ ផេន ខេក ពេលតែងខ្លួនមុខបែបនេះទៅ ស្រីៗ មួយចំនួនឃើញហើយសូមខ្មាស់ហើយតែម្តង ។

ក្រោយឃើញរូបភាពបែបនេះអ្នកគាំទ្ររបស់ ផេន ខេក ជាច្រើនបានសម្តែងក្តីរំភើបជំនួសអាយដល និងជូនពរឲ្យអាយដល និងគូស្នេហ៍កាន់តែស្រឡាញ់និងកាន់តែមានសុភមង្គលកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ៕

ដើម្បីអោយប្រិយមិត្តកាន់តែច្បាស់សូមទស្សនារូបភាព: