ដឹងការពិតហើ​យ! គ្រូបង្រៀនម្នាក់បាន ស្លា ប់ មិនមែនដោយសារចាក់ វ៉ា ក់ សាំង កូ វីដ-១៩ទេ តាមពិតដោយសារ..

ដោយយោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុងចំពោះការបំផុសព័ត៌មានថាមានស្ត្រីម្នាក់ជាគ្រូបង្រៀនបាន ស្លា ប់ ដោយសារការចាក់ វ៉ា ក់ សាំ ង កូ វីដ-១៩។ ក្រសួងសុខាភិបាល សូមច្រានចោលចំពោះព័ត៌មានប្រឌិតដែលបានចុះផ្សាយនេះ ហើយក្រសួងសុខាភិបាលសូមប្រកាសថា ការចាក់ វ៉ាក់ សាំង កូ វីដ-១៩ មកដល់ថ្ងៃនេះមិនទាន់មានគ្រូបង្រៀនណាម្នាក់បានចាក់ឡើយ។

នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុកឈ្មោះ គ្រូ-Teacher Of Cambodia បានបង្ហោះសាររំលែកទុក្ខដល់គ្រួសារ ស ព អ្នកគ្រូ ថា សូមចូលរួមរំលែក ទុ ក្ខក្នុងនាមជាគ្រួសារគ្រូបង្រៀនកម្ពុជាយើងខ្ញុំ សូមចូលរួមសោកស្ដាយដល់ក្រុមគ្រួសារនៃ ស ព និងគោរពវិ ញ្ញាណ ក្ខន្ធរបស់អ្នកគ្រូ ឆន ណារី ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនស្នួល បានទទួល មរណ ភាព

នៅថ្ងៃ អង្គារ ទី១៦ ខែ កុម្ភៈ ឆ្នាំ២០២១ វេលារាត្រីម៉ោង១០យប់ នៅខេត្តក្រចេះ ដោយសារជំងឺ រលាក ស្រោម ខួ រ ក្បាលធ្ង ន់ធ្ងរ ក្នុងជន្មាយុ ២១ឆ្នាំ (ទើបនឹងចេញបង្រៀនថ្មីៗនេះ) ។
ក្នុងនាមជាគ្រួសារគ្រូបង្រៀន ពិតជាមានសេចក្តីសោកស្តាយជាខ្លាំងចំពោះការបាត់បង់ ធនធានមនុស្ស សម្រាប់បណ្តុះបណ្តាលនូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយ។

ប្រភព៖ គ្រូ-Teacher Of Cambodia