កតិ្តយសណាស់! លោកខាត់ វ៉ៃហាំង និងកញ្ញា សុីន យូប៊ីន ទទួលការអញ្ជើញពីរដ្ឋាភិបាលចិន ទៅចូលរួមកម្មវិធីធំមួយ នៅឯប្រទេសចិន

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែងប្រុសស្រីល្បីឈ្មោះពីររូបគឺលោក ខាត់ វៃហាំង និងកញ្ញា សុីន យូប៊ីន ដែលទើបតែទទួលបានការអញ្ជើញពីសំណាក់ រដ្ឋាភិបាលសាធារណរដ្ឋចិន អោយទៅចូលរួមក្នុងកម្មវិធី កម្រាលព្រំក្រហម The 6th Silk Road international film festival នៅឯ fujian ប្រទេសចិន ។

ដំណឹងដ៏រីករាយនេះ សមុីខ្លួនទាំងពីរវិញគឺ លោក ខាត់ វៃហាំង និងកញ្ញា សុីន យូប៊ីន ក៏បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ហើយមហាជនជាច្រើនពិសេសហ្វេនៗ របស់អ្នកទាំងពីរមានការត្រកអរជាខ្លាំង ។ តារាប្រុសស្រីទាំងពីររូបនេះ ក៏បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតទៅកាន់ រដ្ឋាភិបាលសាធារណរដ្ឋចិន ក៏ដូចជាក្រសួង និងស្ថាប័នផ្សេងៗដែលពាក់ព័ន្ធ ។

សម្រាប់តារាសម្តែងទាំងពីររូបនេះ ក៏មិនមែនជាលើកទីមួយនោះទេ ចំពោះការឈានជើងចូលរួមជាមួយកម្មវិធីល្បីៗ ជាលក្ខណៈអត្តរជាតិ នៅតាមបណ្តាប្រទេសផ្សេងៗទៀត ។ ប៉ុន្តែទោះជាយ៉ាងណា នេះជាកិត្តិយសដ៏ខ្ពងខ្ពស់បំផុត សម្រាប់អ្នកទាំងពីរ ហើយនេះក៏ជាកិត្តិយសរបស់វិស័យសិល្បៈកម្ពុជាទាំងមូលផងដែរ ៕