មិន រ ស់ ទេជាតិនេះ! មន្ត្រីជំនាញ ដ ក ហូត ត្រីបបែលងៀតមាន ផ្ទុ ក សារ ធា តុ គី មី ដាក់លក់នៅផ្សារ..

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារបានធ្វើកំណត់ ហេ តុ ដ ក ហូ ត ត្រីបបែលងៀតយកទៅ ដុ ត ក ម្ទេចចោលតាមនីតិវិធី ដើម្បីធ្វើការ ដុ ត ក ម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងប ង្កផ ល ប៉ះ ពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខ ច្បា ប់ ថែមទៀត៕

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញ ខូ ច គុ ណភាព ក្លែ ង ប ន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុ គី មី ហា ម ឃា ត់។ ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញត្រីបបែលងៀតមានផ្ទុ ក សារ ធា តុ គី មីចំនួន ៣.៦គីឡួក្រាម។