ធ្លាប់តែជាពីក្មេង កំ ព្រា ឪពុកកម្ដាយ! ជំនះពាក្យមើល ងា យ តស៊ូក្លាយជាDJល្បីលេខ១ប្រចាំប្រទេសកម្ពុជា..(មានវីដេអូ)

DJ អេឡិច កំពុងមានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីមហាជនជាពិសេស មិត្តយុវវ័យ ហើយថ្មីៗនេះ អេឡិច ទើបតែទទួលបានចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ២០២០ដែលមានឈ្មោះជា DJ ដែលមានសមត្ថភាពខ្ពស់ក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញទន្ទឹមនឹងភាពជោគជ័យមានកេរ្ដិ៍ឈ្មោះបោះសម្លេងលើវិស័យជាDJ អេឡិច បានបង្ហើប ប្រាប់ក្នុងកម្មវិធី Laugh And Love Talk Show រៀបរាប់ពីខ្សែជីវិតពិត និងភាពលំបាករបស់ខ្លួនមុន ពេលក្លាយជាDJ ល្បី។ DJអេឡិច បានរៀបរាប់ពីដំណើរដើមទងថា លោកជាក្មេងកំព្រាម្ដាយឪពុកតាំង ពីនៅវ័យកុមារ រស់នៅជាមួយជីដូន និងម្ដាយមីង ហើយ អេឡិច ត្រូវបានមិត្តភកិ្ដសើចចំអក ហើយអ្វី ដែលប៉ះ ទ ង្គិច ផ្លូវចិត្ត អេឡិច ខ្លាំងនោះគឺត្រូវគេបំភ្លៃថាម្ដាយរបស់ខ្លួនស្លា ប់ ដោយសារ កើ ត អេ ដស៍ ។

លុះពេលលោកធំពេញវ័យ ដោយចិត្តស្រលាញ់ខាងវិស័យDJ ខ្លាំងពេក អេឡិច បានខិតខំចាប់យក អាជីពនេះដោយរៀនសូត្រខ្លួនឯង បន្ទាប់មកលោកធ្លាប់ដើរសុំគេធ្វើការផ្នែកនេះក្នុងក្លឹបមួយកន្លែងប៉ុន្តែ ត្រូវបាន គេបដិសេធ ថែមទាំងត្រូវគេមើលងាយសមត្ថភាព ដោយពាក្យមិនសមរម្យ លើរូបគេទៀតផង។

ប៉ុន្តែស្ថានភាពលំបាកទាំងប៉ុន្មាននោះត្រូវបានប្រែជាល្អប្រសើរឡើងវិញ បន្ទាប់ពី អេឡិច បានប្ដេជ្ញា ជំនះពាក្យមើល ងាយ តាំងចិត្តពុះពាររកជ្រកថ្មីសម្រាប់ជីវិតឯកោ តស៊ូរហូតបានក្លាយជា DJ អាជីពមានប្រជាប្រិយភាពក្នុងដួងចិត្ត មហាជន៕

ដេីម្បីកាន់តែច្បាស់ពីខ្សែជីវិតពិតរបស់ DJ អេឡិច មើល រូបភាព វីដេអូខាងក្រោម៖