សូម ប្រុង ប្រយ័ត្ន! បើស្រលាញ់កូនកុំទិញប៉េងប៉ោងនេះឲ្យកូនលេងឲ្យសោះ ព្រោះវាអាច ប ង្ក គ្រោះ ថ្នា ក់ ដោយសារតែ..

នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Zeii Lin​ បានបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនផ្តាំផ្ញើរដល់ បងប្អូនទាំងអស់ សូមមេត្តា ប្រុង ប្រយ័ត្ន មុននឹងទិញប៉េងប៉ោង ឲ្យកូនៗ ក្មួយៗ របស់អស់លោកអ្នកលេង ត្រូវប្រុង ប្រយ័ត្ន ឲ្យខ្ពស់ ប្រយ័ត្នមាន គ្រោះ ។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ​ បានបន្តឲ្យដឹងថា “បងប្អូននៅក្នុង Facebookទាំងអស់គ្នាបេីស្រលាញ់កូនៗសុំកុំទិញប៉េតប៉ោងនេះឲ្យកូនលេងឱ្យសោះពីព្រោះថ្ងៃនេះកូនខ្ញុំមានគ្រោះថ្នាក់ដោយសារប៉េតប៉ោងនេះនៅសុខៗបានផ្ទុះចេញភ្លើងធ្វើឲ្យឆេះមុខឆេះមាត់ឆេះសក់នៅពេលដែលគាត់កំពុងតែលេងវា (ដូច្នេះបេីស្រឡាញ់កូនៗសុំកុំទិញឱ្យកូនលេងឱ្យសោះ)”។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិន លើបណ្តាញសង្គមហ្វេសប៊ុក ពោលពាក្យអាណិត ក្មួយស្រី គ្រប់គ្នា ។ ហើយក៏មានបងប្អូនខ្លះគាត់បាននិយាយថា “ធ្លាប់​ក្មេង​ក្បែ​ផ្ទះ​ផ្ទុះ​ពេល​ខួបកំណើត ខួច​មុខ​មួយ​ចំហៀង​ដេក​គន្ធបុប្ផា 1អាទិទ្យ តាំងពីនឹង​មក​មិនដែលអោយកូនលេងទេ។ មកពីប៉េតប៉ោងនឹងដាក់ថ្មចឹងទៅវាមានហ្គាសសុីសបានផ្ទុះ។​