អស្ចារ្យណាស់! ​Bayern Munich ​ឈ្នះ​ពាន​សរុប​៦​ក្នុង​១​រដូវ​កាល​មុន​..

​ក្រុម Bayern Munich ​បាន​យក​ឈ្នះ​លើ​ក្រុម Tigres UANL ​ក្នុង​លទ្ធផល ១-០ ​ដើម្បី​លើក​ពាន​រង្វាន់ FIFA Club World Cup ​បាន​មួយ​ទៀត​ហើយ​កាល​ពី​យប់មិញ​នេះ​។

​Pavard ​រក​បាន​១​គ្រាប់​នៅ​នាទី​៥៩ ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ​ក្រុម Bayern Munich ​តែ​ម្ដង ​នៅ​មុខ​អ្នក​គាំទ្រ​១២ ០០០​នាក់​នៅ​កីឡដ្ឋាន ​Education City Stadium ​ក្នុង​ប្រទេស​កាតា។ ​ដោយ​នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​ទី​៦​ហើយ​ក្នុង​ក្នុង​១​រដូវ​កាល ឬ​ចាប់​តាំង​ពី​លោក Flick ​ចូល​ខ្លួន​ដឹក​នាំ​ក្រុម Bayern ​នា​ពាក់​កណ្ដាល​រដូវ​កាល​មុន។

​ដោយ​៦​ពាន​រង្វាន់​ដែល​ពួកគេ​អាច​ឈ្នះ​បាន​នោះ​រួម​មាន​លីគ​កំពូល​អាល្លឺម៉ង់ ​ពាន​រង្វាន់ Cup ​ទាំង​ពីរ​នៅ​អាល្លឺម៉ង់ ​ពាន​រង្វាន់ UEFA Champions League , UEFA Super Cup ​និង​ចុង​ក្រោយ​នេះ​គឺ​ពាន​រង្វាន់ FIFA Club World Cup ​តែ​ម្ដង៕