មិននឹកស្មានសល់! ឪឡឹករាងបេះដូង ១ផ្លែ មានតម្លៃទៅដល់ ៣,៣៧៦ដុល្លារអាមេរិក ដោយសារតែ..

ថ្មីៗនេះបើយោងតាមប្រភពព័ត៌មានថៃបានអោយដឹងទាក់ទងនឹងចម្ការ ចម្ការឪឡឹក Jakjai Chamaimas ដែលស្ថិតនៅក្នុងស្រុក Muang នៃខេត្ដស៊ីសាកេត បានរៀបចំពិធីដាក់ដេញថ្លៃមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដើម្បីលក់ផ្លែឪឡឹកដែលមានរាងដូចបេះដូង ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យក្នុងខេត្ដមួយនេះ។

ជាក់ស្តែងភ្ញាក់ផ្អើលក្រោយពីតម្លៃដេញថ្លៃផ្លែឪឡឹករាងដូចបេះដូងនេះ ចាប់ផ្ដើមពី ៥០,០០០បាត ឬ ប្រហែល ១,៦៧៣ដុល្លារអាមេរិក ហើយសមាជិកសភាលោក Wiwatchai Hotrawaisaya បានផ្ដល់ជូននូវតម្លៃខ្ពស់បំផុតគឺ ១០០,៩០០បាត ឬប្រហែល ៣,៣៧៦ដុល្លារអាមេរិកឯណ្ណោះ។

ដោយរូបលោក Wiwatchai បាននិយាយថា លោកនឹងផ្ដល់ផ្លែឪឡឹកនេះទៅឲ្យប្រពន្ធរបស់លោកនៅថ្ងៃទិវានៃក្ដីស្រលាញ់ ហើយថវិកានេះនឹងយកទៅទិញឧបករណ៍វេជ្ជសាស្ដ្រសម្រាប់មន្ទីរពេទ្យខេត្ដស៊ីសាកេត ដើម្បីព្យាបាលអ្នក ជំងឺ កូ វីដ- ១៩ ៕