មួយក្បាច់នេះ ដា ច់ ចង្កោះ! ស្លៀកបែបចិនៗ ស្មានតែទៅចែកអាំងប៉ាវតែតាមពិតអ្នកប្រមូល បំ ណុល ជូនពរឲ្យឆាប់បានដោះស្រាយ បំ ណុល..

ដូចដែលប្រិយមិត្ដបានដឹងហើយថា បច្ចុប្បន្ននេះគឺជារដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ដែលជាពិធីដ៏សំខាន់មួយរបស់ជនជាតិចិន​ ឬជាតិសាស្ដ្រដទៃដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធឡើងរៀងរាល់ឆ្នាំ រយៈពេល៣ថ្ងៃ។

យ៉ាងណាមិញ អំឡុងពេលនៃពិធីបុណ្យនេះ ស្រាប់តែក្រុមការងាររបស់ទីភ្នាក់ងារប្រមូល បំ ណុល មួយនៅក្នុងប្រទេសសិង្ហបុរីបានឆ្លៀតឳកាសនេះស្លៀកឈុត «ព្រះនៃសំណាង» របស់ចិន ហើយទៅជូនពរកូន បំ ណុល របស់ពួកគេ រួមមានទាំងលិខិតមួយសន្លឹកទៀត ដែលជាការរម្លឹកឲ្យសងប្រាក់ និងមានការដូខ្លះៗផងដែរ។

ជាក់ស្ដែង យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ទីភ្នាក់ងារ ប្រ មូល ប្រាក់ កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បាននិយាយថា កូនបំ ណុល ទាំងនោះតែងតែព្យាយាមគេចវេះពីពួកគេ ដូច្នេះពួកគេបានបន្លំស្លៀកឈុតបែបនេះជំនួសវិញ ព្រោះធ្វើបែបនេះគឺទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីពួកគេ។ ក្នុងដំណើរនោះ អ្នកដែលស្លៀកពាក់បែបចិន បានជូនពរពួកគេជាភាសារចិនថា​ «Gong Xi Fa Cai» ឬមានន័យថា «រកស៊ីមានបាន» ហើយជូនពរឲ្យឆាប់បានដោះស្រាយ បំ ណុល ដែលពួកគេជំពាក់ផង។

គួរឲ្យដឹងដែរថា តាមពិតទៅ ការតុបតែងខ្លួនបែបច្នៃប្រឌិតដូច្នេះ មិនមែនជាលើកទីមួយនោះទេ ដោយអំឡុងរដូវការបុណ្យណូអែល ពួកគេក៏ធ្លាប់បានស្លៀកពាក់ឈុតសាន់តាក្លូស និងទៅសួរសុខទុក្ខកូនបំណុលដល់ផ្ទះបែបនេះផងដែរ៕