រំភើបណាស់! ចែក​រំលែកនិង​ក្ដី​ស្រឡាញ់ ធ្វើអោយ ករុណា ពេជ្រ នាំ​ តាៗធាក់ស៊ីក្លូ ច្រៀងរាំ​លេង​យ៉ាង​សប្បាយរីករាយ

កាលពី ថ្ងៃ៤ កុម្ភៈ ឆ្នាំ ២០២១ លោក ករុណា ពេជ្រ បាន​ធ្វើ​រឿង​ល្អ​មួយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​បាន​កៀគរ​សប្បុរសជន​រួម​គ្នា​រៀប​​ចំ​អាហារ​ពេល​ល្ងាច​ឆ្ងាញ់​មួយ​ពេល​ឲ្យ​តាៗធាក់ស៊ីក្លូជាង៣០០នាក់ បាន​ពិសា​ ទុក​ជា​ការ​ចែក​រំលែក​ក្ដី​ស្រឡាញ់​រវាង​គ្នា។

សកម្មភាព​នេះ ករុណា ពេជ្រ និង ក្រុម​ការងារ​របស់​ខ្លួន​រៀប​ចំ​ពិធី​ទទួលទាន​អាហារ​នៅ​ភោជនីយ​ដ្ឋាន​វីហ្វ្រេន ជាមួយ​នឹង​មុខ​ម្ហូប​ល្អ​ៗ​ឆ្ងាញ់​ៗ​ដូច​ម្ហូប​តុការ​ដូច្នោះ​ដែរ។ ក្រៅ​ពី​ពិសា​អាហារ មាន​ឱជារស ក្រុម​លោក ករុណា ពេជ្រ បាន​​ជូន​ជា​ថវិកា​សម្ភារៈ​ប្រើប្រាស់ ជា​ច្រើន​ទៀត រូម​ទាំង​ បាន​នាំ​ពួក​គាត់ ច្រៀង​រាំ​លេង​កម្សាន្ត​ជាមួយ​គ្នា​យ៉ាងរីករាយក្រៃលែង។

ទស្សនា​រូបភាព និង វីដេអូ ភាព​សប្បាយ​រីករាយ​របស់​ពូៗ តាៗ​ធាក់ស៊ីក្លូ​យើង កម្រ​នឹង​ឃើញ​ទាំង​អស់​គ្នា៖

https://www.facebook.com/watch/?v=261720745526621