ក្មេងៗអៀបគៀន! គូស្នេហ៍វ័យចំណាស់ ថ្ងៃបុណ្យនៃក្តីស្រលាញ់ លេងពាក្យសម្តីលេបខាយស្វីតមិនធម្មតាក្មេងសុំខ្មាស់..

ថ្ងៃបុណ្យ នៃក្តីស្រលាញ់ មិនអោយចាញ់គូរក្មេងៗទេ គូស្នេហ៌វ័យចំណាស់២គូ ដែលបានបង្ហាញអារម្មណ៍ និងក្តីស្រលាញ់ចំពោះភរិយជាទីស្រលាញ់របស់ខ្លួន កាលពីម្សិលមិញនេះ។

មហាជនប្រាកដជាបានស្គាល់មកហើយថា ឯកឧត្តម ម៉ុង ឬទ្ធី បានធ្វើឲ្យក្មេងៗយុវវ័យមិនតិចនាក់នោះទេ ច្រណែននឹងភាពផ្អែមល្ហែមអ្នកទាំងពីរ នៅក្នុងថ្ងៃបុណ្យ នៃក្តីស្រលាញ់ ដែលសារនោះបានបង្ហាញពីអារម្មណ៍លើសពីក្តីស្រលាញ់ ដែលគាត់មានចំពោះភរិយា។

«ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូឡាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយើងបានស្រឡាញ់រួមរស់ជាមួយគ្នាអស់រយៈពេល៤៣ឆ្នាំបានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូឡាបក្រហមមួយទងនេះសបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ដែលយើងបាន រួមរស់អត់អោនអោយគ្នាទៅវិញទៅមកទើបយើងអាច រួមរស់នៅជាមួយគ្នាលុះដល់អវសាន្តជីវិតរបស់យើងទាំងពីរនាក់ ។»

ចំណែក ឯកឧត្តម ខៀវ កាញារីទ្ធ ដែលប្រិយមិត្តភាគច្រើនបានស្គាលហើយថា លោកតែងបង្ហាញអារម្មណ៍ និងក្តីស្រលាញ់ ចំពោះភរិយា តែបែបកំប្លែង និងទាក់ទាញខ្លាំងណាស់ ដូចនៅថ្ងៃម្សិលមិញ ដោយឯកឧត្តមបានបង្ហោះរូបជាមួយភរិយា រួមជាមួយពាក្យពេជន៍លេបខាយមួយចំនួន ព្រមទាំងចង់រកមុខអ្នករាយការណ៍ទៀត។

** បែបមានអ្នករាយការណ៍ហើយ! យប់នេះគាត់អោយប្រើពាក្យ «Eternal Love» គឺគាត់និយាយថា ស្នេហានេះ មិនហួសដេឡេ (Expired) ពេលដូរជាតិឡើយ។**