ពិតជាគួរអោយច្រណែនណាស់!​ ខេមរៈ សិរីមន្ត និងគ្រួសារ Valentine’s Day បង្ហាញរូបផ្អែមល្ហែមយ៉ាងមានក្តីសុខ..

តារាចម្រៀងទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករួមគ្នាជាមួយគ្រួសារ បង្ហាញស្នាមញញឹមរីករាយ ហាក់មានក្ដីសុខសុភមង្គលខ្លាំងណាស់ក្នុងថ្ងៃ Valentine’s Day ឬហៅថា បុណ្យនៃសេចក្ដីស្រឡាញ់។

រូបភាពពោរពេញដោយក្ដីស្រឡាញ់ និងសេចក្ដីសុខក្នុងក្រុមគ្រួសារនេះ ត្រូវបានម្ចាស់បទ«ហួសសម័យ»រូបនេះ បានភ្ជាប់ជាមួយសំណេរខ្លីបែបលេងសើច តែគួរឲ្យស្រឡាញ់ថា«រីករាយទិវាបុណ្យនៃក្តីស្រលាញ់ មិនចេះខ្ជូតទេ»។ នៅពីក្រោមរូបភាពដ៏ផ្អែមល្ហែមនេះដែរ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនហាក់លួចច្រណែនគ្រួសារនេះថា«គ្រួសារមានសុភមង្គលណាស់ Idol»៕