អបអរសាទរ! ផ្លូវ១ខ្សែនៅព្រះសីហនុក្រោមការគ្រប់គ្រង ឧត្តម គួច ចំរើន កំពុងទាក់ទាញភ្ញៀវទាំងក្នុងស្រុក..

ច្បាស់ណាស់ប្រិយមិត្តប្រាកដជាជ្រាបថា លោកឯកឧត្តម គួច ចំរើន គឺជាអភិបាខេត្តនៃគណៈអភិបាល ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោកបានធ្វើឲ្យប្រជាពលរដ្ឋមានការកក់ក្តៅខ្លាំងណាស់ ព្រោះតែលោកជាថ្នាក់ដឹកនាំល្អ លោកតែងតែជួយប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ គិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាងខ្លួនឯងទៅទៀត ។

ក្នុងការដឹកនាំកន្លងមកឃើញថាលោក ឯកឧត្តម គួច ចំរើន តែងតែព្យាយាមកែលម្អទីក្រុងព្រះសីហនុខ្លាំងណាស់ លោកតែងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នកសំអាតសួន ឆ្នេរជាប្រចាំ ធានាភាពស្រស់ស្អាតរបស់ឆ្នេរ ពិសេសការចូលរួម លើកកំពស់ និងថែរក្សាបរិស្ថានឆ្នេរកាន់តែមាន សោភណ្ឌ័ភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកំសាន្ត ៕