រន្ធត់ចិត្ត! ចង់អោយមិត្តស្រីរំភើបចិត្តនិងចងចាំខ្លួនមួយជីវិត ក៏សុំមិត្តស្រីរៀបការក្នុងទឹក ហើយក៏ស្លាប់ដោយសារតែ… (មានវីដេអូ)

អាមេរិក៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ មានបុរសម្នាក់បានលង់ទឹកស្លាប់ ក្រោយពីសុំមិត្តស្រីរបស់គាត់រៀបការនៅក្នុងទឹក ។ តាមប្រភពបានអោយដឹងថា បុរសនោះឈ្មោះ Steven Weber ជនជាអាមេរិក ។

គាត់បានលំហែកាយជាមួយមិត្តស្រីរបស់គាត់ ហើយស្នាក់នៅជាមួយគ្នាក្នុងសណ្ឋាគារមួយកន្លែង ក្នុងតំបន់ Tanzania ប្រទេសអាហ្វេិក ។ ដោយចង់ធ្វើអោយមិត្តស្រីរំភើបនិងចងចាំក្នុងជីវិត គាត់បានចូលទៅក្នុងទឹកដោយយកក្រដាសមួយដាក់ចូលក្នុងថងផ្លាស្ទិក បន្ទាប់មកគាត់បានបើកប្រអប់ចិញ្ចៀនបង្ហាញទៅកាន់មិត្តស្រីរបស់គាត់ ។

នាង Kensesha Antoine ដែលត្រូវជាមិត្តស្រីបានបង្ហោះសារដ៏ក្តុកក្តួល និងសោកស្តាយជាខ្លាំង ។ សម្រាប់ជុំវិញការស្លាប់របស់ Steven Weber ខាងក្រសួងបរទេសនៅក្នុងតំបន់ Tanzania មិនទាន់មានការបញ្ជាក់ពីមូលហេតុលង់ទេ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម