ពុ ទ្ធោ អើយ! ឡានក្រុងក្រុមហ៊ុនវីរ: ប៊ុនថាំ បុ ក គេទៀតហើយ លើកនេះ ធ្ងន់ ហើយចំរថយន្ត…

ហេ តុ ការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង ៣និង៣៥នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៩៩កែង៣៨៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយគេឃើញរថយន្តរបស់ក្រុមហ៊ុនវីរ: ប៊ុនថាំ ១គ្រឿងបើកបរបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការ ប្រុ ង ប្រយ័ត្ន ជ្រុលទៅ បុ ក រថយន្ត១ទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យ ខូ ច ខា ត ទាំង២គ្រឿងយ៉ាងដំណំ

ប្រភពពីកន្លែងកើត ហេ តុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប១គ្រឿង ម៉ាក MG RX5 ពាក់ស្លាកលេខ ភ្នំពេញ 2BF-9638 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលមកដល់ចំណុចកើត ហេ តុ ស្រាប់តែមានរថយន្តក្រុមហ៊ុន វីរ:ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6016 បើកមកពីលិចទៅកើតយ៉ាងលឿនដូចព្យុះ ហើយចាប់ហ្វ្រាំងមិនទាន់បានបុ ក គ្នាតែម្ដង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ក្រោយកើត ហេ តុ គេឃើញអ្នកបើកបររថយន្ដក្រុមហ៊ុនវីរ:ប៊ុនថាំ បានគេចខ្លួនចេញពីកន្លែងកើត ហេ តុ បាត់ស្រមោល ។ បន្ទាប់មក មានកម្លាំងសមត្ថកិច្ចចុះមកការវាស់វែង និងកំណត់ហេតុយកយានយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕