ពិតជាអស្ចារ្យមែន! ក្មេងប្រុស សាលិក កំពុងទទួលបានការសរសើរធ្វើឲ្យពិភពលោកស្គាល់កម្ពុជា ដោយសារតែ..(មានវីដេអូ)

ថ្មីៗនេះ កុមារឆ្លាតរបស់កម្ពុជា ធុច សាលិក បានបង្ហាញវត្តមានក្នុងកម្មវិធីមួយនៅប្រទេសចិន ដោយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកចូលរួមផ្ទាល់ និងមហាជនក្នុងបណ្តាញសង្គម។

តាមរយៈការសាកសួរពីសំណាក់ពិធីករក្នុងកម្មវិធីនោះ កុមារា ធុច សាលិក បាននិយាយពីប្រវត្តរបស់ខ្លូនយ៉ាងក្បោះក្បាយជាភាសាចិន និងបង្ហាញពីក្តីសង្ឃឹមយ៉ាងមុតមាំផងដែរ។ តាមរយៈការទៅសិក្សាចំណេះវិជ្ជានៅប្រទេសចិនពេលនេះផងដែរ កុមារា ធុច សាលិក បានបង្ហាញក្តីស្រមៃរបស់ខ្លួនលើឆាកកម្មវិធីថា អនាគតរបស់គាត់នៅថ្ងៃខាងមុខ នឹងដើរទន្ទឹមជាមួយជនជាតិចិន។

គ្រាន់តែនិយាយបែបនេះភ្លាម ធ្វើឲ្យអ្នកចូលរួមបង្ហាញពីមោទនភាពយ៉ាងខ្លាំងចំពោះរូបគាត់ ព្រោះដំបូងឡើយត្រឹមតែជាក្មេងលក់វត្ថុអនុស្សាវរីយ៍ តែមានមហិច្ឆតា និងទេពកោសល្យខ្ពស់។

កុមារា ធុច សាលិក រៀបរាប់ពីដំណើរជីវិតរបស់ខ្លួន ដែលតស៊ូដើរលក់ត្ថុអនុស្សាវរីយ៍ដល់ភ្ញៀវទេសចរណ៍ មានមហិច្ឆតា និងទេពកោសល្យខ្ពស់ ហើយប្អូនប្រុសចេះរហូតដល់១២ភាសា អាចស្តាប់ និងនិយាយបានយ៉ាងស្ទាត់ជំនាញ ថ្មីៗនេះ សាលិក ក៏បានចេញបានចេញមុខឲ្យក ក្រើ ក ពិភពលោកជាថ្មីម្តងទៀត។