យុទ្ធសាស្ដ្រទីផ្សារ! ល្បីណាស់ ហាងកាត់សក់មួយនេះរកបានភ្ញៀវរាប់រយនាក់ក្នុងមួយថ្ងៃ..

ហាងកាត់សក់នេះកំពុងតែមានភាពល្បីល្បាញខ្លាំងនៅប្រទេសថៃអតិថិជនរាប់រយនាក់កំពុងតែផ្ទុះការចាប់អារម្មណ៍ហាងកាត់សក់បុរសមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងខេត្តឈុនបុរី ប្រទេសថៃ ដែលមានជាងកាត់សក់សុទ្ធតែនារីស្អាតៗ មកកាត់សក់ជូនភ្ញៀវ ។

ពិតជាប្លែកភ្នែកចម្លែកអារម្មណ៍ខ្លាំងណាស់ ដោយមិនដែលធ្លាប់ឃើញសម្រាប់ហាងកាត់សក់មួយកន្លែងនេះ ដែលបុគ្គលិកជាជាងកាត់សក់សុទ្ធតែមនុស្សស្រីហើយត្រូវតែងខ្លួន សិ ច ស៊ី ។

ក្រោយពីមានការសុះសាយនៅលើបណ្ដាញសង្គមរួចមក ក្នុងនោះគេកត់សម្គាល់ឃើញមានមហាជនជាច្រើនដែលចង់ទៅកាត់សក់នៅហាងនោះ ព្រោះមានការល្បីបន្ដគ្នាថាកាត់បានស្អាត និង តម្លៃសមរម្យ។

រាល់ភ្ញៀវដែលមកទទួលសេវាកម្មកាត់សក់នៅទីនោះតែងតែពេញចិត្តជាខ្លាំងនៅការគំនិតច្នៃប្រឌិតរបស់ម្ចាស់ហាង ដែលមានទេពកោលស្យរកស៊ីអាចធ្វើឱ្យហាងមានឈ្មោះល្បីបានក្នុងរយៈពេលដ៏ខ្លីមួយ ៕