ល្បីររន្ទឺរ! រដ្ឋមន្ត្រីទាំង៥រូប ពោរពេញដោយសមត្ថភាព បម្រើរាស្ត្រថែមទាំងទទួលបានការគោរពស្រលាញ់ពីប្រជាជនគ្រប់រូប..

រដ្ឋមន្ត្រីទាំង ៥ របស់ក្រសួង ត្រូវបានប្រជាជនមើលឃើញពីសមត្ថភាព និងលើកសរសើរមិនដាច់ពីមាត់ ចំពោះការដឹកនាំ ការអភិវឌ្ឍថ្មីនៅក្នុងវិស័យដែលខ្លួនកាន់កាប់បានយ៉ាងល្អ ។ ដោយសារតែភាពក្លាវក្លានេះហើយ បានធ្វើឱ្យកេរឈ្មោះថ្នាក់ដឹកនាំទាំងនេះ ល្បីសុសសាយ និងការសាទរជាខ្លាំងពីសំណាក់ប្រជាជន ។

១.រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន

ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ នៅក្នុងមុខតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ លោកបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ទៅលើការយកគុណភាពជាគោលលើការសិក្សារបស់សិស្សានុសិស្ស ព​ង្រឹ​ង​ទាំងលើសមត្ថភាពរបស់គ្រូបង្រៀន កម្មវិធីសិក្សា ការធ្វើឱ្យមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ការរឹតបន្តឹងលើការប្រឡងក្រោមពាក្យស្លោក «អ្នកចេះគឺជាប់» ។

២.រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ស៊ុន ចាន់ថុល

ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនវិញ ក៏ទទួលបានគោរពស្រឡាញ់ពីប្រជាជនជាច្រើន ។ លោកបានធ្វើកំណែទម្រង់ជាច្រើនលើការផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋដូចជាការបង្កើតឱ្យមានប្រព័ន្ធស្វ័យប្រវត្តិកម្ម ការធ្វើបណ្ណបើកបរ ការទិញស្លាកលេខយានយន្ត ការចុះបញ្ជីយានយន្ត គឺធ្វើឡើងទៅតាមប្រព័ន្ធស្វ័យកុំព្យូទ័រទាំងអស់ កាត់បន្ថយការចំណាយពេលវេលា លុបបំបាត់ការចំណាយក្រៅផ្លូវការ ។ ក្រៅពីនេះមហាជនបានចាត់ទុក ឯកឧត្ដម ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រី​ដែលដើរតាមទាន់សម័យបច្ចេកវិទ្យា ដូចជាការបង្កើតឱ្យមានកម្មវិធី Road Care ដើម្បីឱ្យប្រជាជនថតរូបផ្លូវដែលខូចខាតជូនដំណឹងមកកាន់ក្រសួងធ្វើការជួសជុលភ្លាមៗ ។ ក្នុងតំណែងនេះលោកបានសម្រេចនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ដូចជាផ្លូវថ្នល់ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ។

៣.រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានស្នាដៃជាច្រើនរាប់មិនអស់ នៅ​ក្នុងវិស័យថែរក្សា ការពារ និងអភិរក្សនូវសម្បត្តិវប្បធម៌ខ្មែរទាំងរូបិយ និងអរូបិយ ។ សមិទ្ធផលធំៗលោកជំទាវសម្រេចបានជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ដូចជា កាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ ការ​សម្រេច​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំកំពូល​លើក​ទី​៤១ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ ដែលមាន ១៩៣ ប្រទេស​ជា​សមាជិក និង ២១ ប្រទេស​ជា​គណៈកម្មាធិការ​អចិ​ន្ត្រៃយ៍​។នៅក្នុងមុខតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា ក៏បានទាមទារ រហូតដល់ ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​ ក្រៅពីនេះនៅមានសមិទ្ធផល និងស្នាដៃជាច្រើនរាប់មិនអស់ផ្សេងទៀត ។

៤.រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្ដម ជា សុផារ៉ា

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កាន់តែមានឈ្មោះល្បីល្បាញ និង ត្រូវបានប្រជាជន គោរពស្រលាញ់ បន្ទាប់ពីលោកបានដោះស្រាយបញ្ហាជាប់គាំងរាប់ឆ្នាំ ដែលដោះស្រាយមិនចេញ ជូនប្រជាពលរដ្ឋនៅអគាប៊ូឌីញ ។ លោកបានរកដំណោះស្រាយដ៏សមប្រកបមួយ រហូតប្រជាជនរស់នៅអគារប៊ូឌីញ យល់ព្រមចាកចេញពីនោះ ដើម្បីយកទីតាំងអភិវឌ្ឍកែប្រែមុខមាត់រាជធានីភ្នំពេញ ។ លោកត្រូវបានមហាជនហៅថាជាមន្ត្រី «មុខដែក» ប្រកាន់យកនូវភាពសច្ចៈ យុត្តិធម៌ ដោះស្រាយវិបត្តិដីធ្លីជូនប្រជាជនយ៉ាងសកម្មបំផុត ។

៥.រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម សាយ សំអាល់

រដ្ឋមន្ត្រីវ័យក្មេងរបស់ក្រសួងបរិស្ថានឯណេះវិញ កំពុងតែមានឈ្មោះបោះសំឡេងគួរឱ្យកត់សម្គាល់ ។ លោកជារដ្ឋមន្ត្រីមួយរូបដែលមានចំណេះដឹងខ្ពង់ខ្ពស់ ទទួលបានការគោរពស្រឡាញ់ពីមន្ត្រីក្រោមឱវាទ និងប្រជាជនទូទៅ ។ លោកមានសមត្ថភាពខ្ពស់នៅក្នុងការដឹកនាំដោះស្រាយនូវរាល់បញ្ហាប្រឈមជាច្រើនជុំវិញការថែរក្សាការពារនូវបរិស្ថាន តាមរយៈការចុះអនុវត្តជាក់ស្ដែង ទៅតាមតំបន់កា​រពា​រព្រៃឈើ តំបន់អភិរក្សសត្វព្រៃ សត្វស្លាប និងជីវចម្រុះនៅក្នុងធម្មជាតិ ។ បញ្ហាការបំពុល ការគ្រប់គ្រងនូវកាកសំណល់រឹង-រាវ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ៕