ដៃរហ័សចិត្តហ៊ាន ! ទំនេរពេក លួ ច ចូលទៅថើបអ្នកជិតខាង ដល់បន្ទប់ដេក ទីបំផុត ជា ប់ ខ្នោះ..

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី ១៩ ខែ​មករា ឆ្នាំ ២០២១ នេះ បាន​បញ្ជាក់​ថា តាម​ការ​ស៊ើបអង្កេត​ដំបូង បុរស​ជា​ជន​សង្ស័យ បាន​លួច​ចូល​ក្នុង​អគារ​ស្នាក់​នៅ​របស់​អ្នក​ជិត​ខាង​លោក ដែល​មិន​មាន​បាន​ចាក់​សោ​អ្វី​ឡើយ ហើយ​រូប​គាត់​ក៏​បាន​ថើប​ស្ត្រី​រងគ្រោះ​ជាច្រើន​លើក អំឡុង​ពេល​នាង​ដេក​លង់លក់​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់ ។

បុរសនោះ​វ័យ ៣៣ ឆ្នាំ​ម្នាក់ ​ត្រូវ​កាត់​ទោស​​នៅ​តុលាការ​នៅ​ថ្ងៃ​ពុធ ក្រោយ​រូបលោក​ត្រូវ​បាន​ចោទ​ប្រកាន់ ថា​បាន​លួច​ចូល​ក្នុង​បន្ទប់​ដេក​របស់​អ្នក​ជិត​ខាង រួច​ធ្វើ​សកម្មភាព​ថើប​នាង ខណៈ​នាង​កំពុង​ដេក​លង់លក់ ។

តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី ១៩ ខែ​មករា ឆ្នាំ ២០២១ នេះ បាន​បញ្ជាក់​ថា តាម​ការ​ស៊ើបអង្កេត​ដំបូង បុរស​ជា​ជន​សង្ស័យ បាន​លួច​ចូល​ក្នុង​អគារ​ស្នាក់​នៅ​របស់​អ្នក​ជិត​ខាង​លោក ដែល​មិន​មាន​បាន​ចាក់​សោ​អ្វី​ឡើយ ហើយ​រូប​គាត់​ក៏​បាន​ថើប​ស្ត្រី​រងគ្រោះ​ជាច្រើន​លើក អំឡុង​ពេល​នាង​ដេក​លង់លក់​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់ ។

តាម​ការ​បញ្ជាក់​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ភ្ញាក់ដឹង​ខ្លួន ស្ត្រី​រូប​នោះ​ក៏​បាន​ស្រែក​ឲ្យ​បុរស​នោះ​ចេញ ហើយ​រូបនាង​ក៏​បាន​ទាក់ទង​ទៅ​សមាជិក​គ្រួសារ​ឲ្យ​ចុះ​មក​ជួយ​អន្តរាគមន៍ ។

បុរស​ ស ង្ស័យ ក្រោយ​មក​ក៏​បាន​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​របស់​គាត់​វិញ ដោយ​បាន​ចាក់សោ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ​នៅ​ពេល​នោះដែរ រូប​គាត់​ក៏​បាន​ប្រើ ​ល្បិ ច ​ទាក់ទង​ទៅ​ប៉ូលិស ដោយ​ប្រាប់​ថា​មាន​មនុស្ស ២ នាក់​នៅ​ក្រៅ​បន្ទប់​គាត់ ចង់ ​វា យ ដំ​គាត់ ។

ពេល​ប៉ូលិស​មក​ដល់ បានដឹងរឿងរ៉ាវពិត ហើយក៏ ​ព្យា យាម ​លួងលោម​ជន​សង្ស័យ​ឲ្យ​បើក​ទ្វា​បន្ទប់ ប៉ុន្តែ​រូបគាត់​បដិសេធ រួម​ទាំង​ គំ រាម​ លោ ត ​ពី​លើ​អគារ​ទៀត​ផង ។ ក្រោយ​ចំណាយ​ពេល ២ ម៉ោង ទើប​ខាង​កង​កម្លាំង​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ។ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផ្នែក​ចិត្តសាស្ត្រ ដើម្បី​ពិនិត្យ​មើល​បញ្ហា​សតិ​អារម្មណ៍ មុន​រូប​គាត់​នឹង​ត្រូវ​បញ្ជូន​ឡើង​តុលា ដើម្បី​ធ្វើ​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់ ៕

ប្រភព៖ CNA