ឆ្នាំនេះមិនខុសពីឆ្នាំមុន ! ម្ចាស់ផ្ទះ អុ ជ ធូប សែនទុកចោលរួចបិទទ្វារទៅលេងផ្ទះដន្លងមកវិញ ឆេះ ផ្ទះ អស់…

អគ្គិ ភ័ យ ខាងលើនេះបានកេីតឡេីង​នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែមាឃ ឆ្នាំជូត ទោ​ស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី ឆេះ ផ្ទះ ទំហំ ៦ម៉ែត្រគុណ៨ម៉ែត្រ​ សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំក្ដារ ថ្មក្រោម​ ស្ថិតនៅចំណុចភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

បណ្តាលឱ្យ ឆេះ ​អស់ ទាំងស្រុង​ រួម​ទាំង​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះដូចជា​ ទូរទស្សន៍២គ្រឿង, ស្រូវ១០បេ, ប្រាក់៣០០ដុល្លារ, ខ្សែកមាស​៥ជី, កងដៃ២១ធ្វើពីផ្លាទីន និងសម្ភារប្រើប្រាស់មួយចំនួន។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សួង រដ្ឋា ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្រោយ​ពីទទួលបានព័ត៌មាននេះភ្លាម លោកខ្លូត ចិន្តា អភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុក និងចេញរថយន្ដព ន្លត់ អគ្គិ ភ័យ ១ គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅធ្វើអន្ដរាគមន៍ ជួយ ពន្លត់ ។

លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន​ ដែលដឹកនាំកម្លាំងចុះធ្វើអន្តរាគមន៍បានឱ្យដឹងថា ការខូចខាតមានផ្ទះទំហំ ៦ម៉ែត្រ × ៨ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារ ថ្មក្រោម​ ,​ ទូរទស្សន៍២គ្រឿង, ស្រូវ១០បេ, ប្រាក់៣០០ដុល្លា, ខ្សែកមាស​៥ជី, កងដៃ២១ធ្វើពីផ្លាទីន និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

លោកថា​ មូលហេតុនៃ ការ ឆេះ គឺមកម្ចាស់ ផ្ទះ សែនរួចបិទទ្វារទៅលេងផ្ទះដន្លង នៅភូមិថ្លុកក្រវាន់ ឃុំបុសខ្នុរ ដោយមិនបាន ពន្លត់ ភ្លើង ទៀន នៅលើហ៊ឹងកុងម៉ា ។​ អគ្គិភ័យបានរលត់អស់១០០% នៅវេលាមោង១៦:១០នាទី តែមិនបណ្ដាលឱ្យរងរបួសដល់មនុស្សនោះទេ ។

ក្នុងកិច្ចប្រតិបត្តិការនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាឱ្យរថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងរថយន្ដរបស់អធិការ​ដ្ឋាននគរបាលស្រុកកំពង់សៀម១គ្រឿង ចុះជួយអន្ដរាគមន៍ផងដែរ ។​

សរុបយើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ប្រើប្រាស់​អស់ទឹក ៤រថយន្ដ (រថយន្តស្រុកចំការលើ១គ្រឿង រថយន្តស្រុកកំពង់សៀម១គ្រឿង និងរថយន្តខេត្ត២គ្រឿង​៕