ចប់ហើយពេលនេះ!​​ អា ណិត ណាស់រថយន្តរាប់ម៉ឺនដុល្លារពេលនេះប្រែក្លាយជា…

ករណី គ្រោះ ថ្នា ក់ ចរ ចរាចណ៍ នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។

នារីស្រស់ស្អាតវ័យក្មេងម្នាក់ បានបើករថយន្តស៊េរីទំនើប១គ្រឿងតម្លៃរាប់ម៉ឺនដុល្លារ បោះពួយយ៉ាង លឿន ដូចហោះ ហើយខ្វះការ ប្រុ ង ប្រ យ័ត្ន បានរេ ចង្កូត ទៅ បុ ក របាំងទ្រូងពុះចែកផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យក្រឡា ប់ ផ្ងារ ជើងច្រងាងៗ។

សាក្សីបានឲ្យដឹងថា មុនពេល កើត ហេ តុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក Pouch ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BA-1911 បានបើកបរធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿនដូចហោះ ។

លុះពេលមកដល់ចំណុចកើត ខ្វះ ការ ប្រុង​ ប្រយ័ត្ន ស្រាប់តែរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បែករថយន្តក្រ ឡាប់ ផ្ងារ ជើង ច្រងាងៗ រងការ ខូ ច ខាត យ៉ាងដំណំ ។ តែយ៉ាងណាមិនបណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ រ ង រ បួស ឡើយ ។

ក្រោយពីកើត ហេ តុ សមត្ថ កិច្ច ចុះធ្វើការវាស់វែង និងកំណត់ ហេ តុ រួចស្ទួចយករថយន្តខាងលើទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយចេញប្រាក់សំណងតាមផ្លូវច្បាប់ ដែលបង្កឲ្យខូច ខាត ទ្រព្យសម្បត្តិសាធារណៈជារបស់រដ្ឋ៕