គាំទ្រទេបងប្អូន! ត្រង់ចំណុចឈប់អោយក្រុមAh Gi«ទុំទាវ ២០២១» បង្ហាញភាព សិ ច ស៊ី បែបអ នា ចារ..

មហាជនជ្រាបហើយថា នៅព្រឹកនេះថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា បានចូលខ្លួនទៅដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ ។

មក​ដល់​វេលា​ថ្ងៃ​ត្រង់​នេះ ជាលទ្ធផលក្រោយការចូលបំភ្លឺ ពេលនេះម្ចាស់ Page Hokima និងតួសម្ដែងរឿង ទុំទាវ ២០២១ បានធ្វើកិច្ចសន្យា ៨ ចំណុច និងចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។

ក្នុង​ចំណោម​ចំណុច​ទាំង ៨ នោះ​ដែរ សង្កេត​ឃើញ​ថា នៅ​ចំណុច​ទី ២ នៃ​កិច្ច​សន្យា ក្រុមសម្ដែងរឿងទុំទាវ ២០២១ សន្យាមិនបង្ហាញ​ភាព ​សិ ច ស៊ី​ បែបអនាចារ តាម​បណ្ដាញ​សង្គម​តទៅ​ទៀត​ហើយ៕