ភ្ញា ក់ ផ្អើ ល មែន!គ្រាន់តែខួបកំណើត កញ្ញា ក្រៀម ច័ន្ទបរមី វ័យ៣៦ឆ្នាំទទួលបានចំណងដៃសរុបខ្ទង់…

កញ្ញា រៀម​ ច័ន្ទបរមី គឺជាតារាសម្តែង និង ពិធីការិនីរូបស្រស់ ដែលបច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាព។

កាលពីថ្មីៗនេះតារាសម្តែង និង ពិធីការិនីរូបស្រស់ រៀម ច័ន្ទបរមី រូបនេះបានរៀបចំពិធីខួបកំណើតយ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈប្រមាណជាង ២០ តុ ។

បើទោះជាថ្ងៃខួបកំណើតរបស់ រៀម ច័ន្ទបរមី កាលពីថ្ងៃទី ០៧ កន្លងទៅ មានកម្មវិធីមង្គលការរបស់ អ្នក សិល្បៈ ជា ន់ គ្នាក៏ពិតមែន នៅតែមានភ្ញៀវចូលរួមច្រើនតាមការរំពឹងទុកដែលធ្វើឱ្យនាង រំ ភើប ជា ខ្លាំង ។

ពិធីខួបកំណើតរបស់ រៀម ច័ន្ទបរមី មានការចូលរួមពីសំណាក់តារាស្រីប្រុសជាច្រើនដួង ដែលមានដូចជាតារាចម្រៀង លីនដា អាលីហ្សា ឈិន ច័ន្ទធារី រួមនឹងអ្នកសិល្បៈថ្មីចាស់ប្រមាណជា ២០០ នាក់ឯណោះ ។

អ្វីដែលចាប់អារម្មណ៍នៅក្នុងពិធីនេះ រៀម ច័ន្ទបរមី បានបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងដែលមានប្រជាប្រិយភាពនៅលើយូធូប ដែលត្រូវគេស្គាល់ថាជា អ ណិក ជនរស់នៅប្រទេសអូស្ត្រាលី ។ ក្នុងនោះក៏មានការសង្ស័យថាអ្នកទាំងពីរអាចមានទំនាក់ទំនងលើសពីមិត្តភក្តិ តែ រៀម ច័ន្ទ បរមី បានអះអាងថា មូលហេតុស្និទ្ធស្នាលជាមួយគ្នា ដោយសារនាងមានការងាររួមគ្នាត្រៀមនឹងចេញបទចម្រៀងថ្មីៗនៅក្នុងពេលឆាប់ៗនេះ ។

សម្រាប់ខួបកំណើតឆ្នាំ ២០២១ នេះ រៀម ច័ន្ទបរមី មានវ័យ ៣៦ ឆ្នាំហើយ បើទោះកៀកៗ ៤០ ឆ្នាំក្តី តែសម្រស់របស់តារាសម្តែង និង ពិធីការិនីរូបនេះ នៅតែក្មេងស្អាត ស្ទើរ មិន ជឿ ថានាងមានវ័យច្រើនបែបនេះទេ ។

ដោយសារមិនសូវធ្វើកម្មវិធីញឹកញាប់ ទើបគេចាប់អារម្មណ៍ឃើញថាសម្រាប់ខួបកំណើតរបស់ រៀម ច័ន្ទបរមី បានទទួលនូវចំណងដៃធំៗជាច្រើនដែលមានតាំងពី ៤០ ដុល្លាររហូតដល់ទៅ ៣០០ ដុល្លារ ឃើញថាពិតជាខ្លាំងមិនចាញ់ពិធីមង្គលការឡើយ ។ មិត្តភក្តិខ្លះលាន់មាត់ថា ធ្វើមួយរោងនេះ រៀម ច័ន្ទបរមី គ្រប់ទឹកតែម្តង ៕