សូម ប្រុ ង ប្រយ័ ត្ន!ក្រសួងរកឃើញស្រ្តីម្នាក់នៅចោមចៅ ឆ្ល ង កូ វី ដ ១៩ ទើបមកពី..

នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈព្រឹកមិញនេះ ក្រសួងសុខាភិបាលបានបន្តរកឃើញមនុស្ស២នាក់ឆ្លងកូវីដ១៩ សុទ្ធតែជាអ្នកដំណើរមកពីក្រៅ ដែលមានម្នាក់រស់នៅសង្កាត់ចោមចៅ និងម្នាក់ទៀតស្នាក់នៅក្នុងសណ្ឋាគារ១ ក្នុងរាជធានីភ្នំពេញ។

ខណៈនេះដែរ មនុស្សប្រមាណ៩០នាក់ ដែលជាអ្នករួមដំណើរជាមួយអ្នក ជំ ងឺ ទាំង ២ខាងលើ ត្រូវបានដាក់អោយធ្វើ ច ត្តា ឡី ស័ក ចំនួន១៤ថ្ងៃ ដើម្បីធ្វើ តេ ស្ត និងរងចាំលទ្ធផលបញ្ជាក់របស់វិទ្យាស្ថានជាតិប៉ាស្ទ័រ។

ស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានរកឃើញថាមាន វិជ្ជ មាន កូ វីដ ១៩ នៅព្រឹកថ្ងៃទី០៩ ខែកម្ភៈ ឆ្នាំ២០២១។

បញ្ជាក់ពីស្ត្រីវ័យ១៩ឆ្នាំ ដែលបាន ឆ្ល ង កូ វីដ ១៩ គាត់ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១

ហើយរកឃើញថាមាន វិជ្ជ មាន កូ វី ដ ១៩ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ និងស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ៕