ហេតុតែគួរគេ! ជិះយន្តហោះក្បែរគ្នា ពួកគេក្លាយគូស្នេហ៍ក្រោយពីបានកាន់ដៃគ្នា ពេលយន្តហោះជួបប្រទះបញ្ហា…

តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះមានបុរស់តៃវ៉ាន់ម្នាក់បានចែករំលែកពីរឿងពិតមួយដែលគាត់បានជួប ម្ចាស់ជីវិតរបស់គាត់ នៅពេលដែលគាត់កំពុងជិះយន្តហោះ ។ គាត់បានឃើញនារីកាន់កាបូបម្នាក់រត់ចុះរត់ឡើង មុនពេលដែលឡើងយន្តហោះ តែគាត់មិនបានចាប់អារម្មណ៍នោះទេ ។

អ្វីដែលគាត់ភ្ញាក់ផ្អើលនោះគឺគាត់បានអង្គុយជិតនារីនោះ ដោយនាងនៅជិតបង្អួចជាមួយកាបូបរបស់នាង ហើយគាត់ឆ្ងល់ថា «ក្មេងស្រីនេះមានកំពស់ ១៥៥ សង់ទីម៉ែត្រ តើនាងអាចលើកាបូបដាក់ចូលប្រអប់អីវ៉ាន់ខាងលើបានរបៀបណា?» បន្ទាប់មកនាងបាននិយាយទៅកាន់គាត់ថា «សូមទោសតើអ្នកអាចជួយខ្ញុំដាក់កាបូបរបស់ខ្ញុំក្នុងប្រអប់ដាក់អីវ៉ាន់ខាងលើបានទេ?» បន្ទាប់មកទៀតនាងបានអោយវត្ថុអនុស្សាវរីយ៍មួយចំនួនដល់គាត់ ដើម្បីអរគុណ ។

ហើយពួកគេក៏ចាប់ផ្តើមសួរគ្នាពីនេះពីនោះ យ៉ាងសុីចង្វាក់គ្នា ប៉ុន្តែភ្លាមៗនោះយន្តហោះបានញ័រ «គាត់បានពន្យល់ថាក្នុងអំឡុងពេលយន្តហោះញ័រខ្លាំង យ៉ាងណាក៏ដោយពួកគេបានកាន់ដៃគ្នាយ៉ាងជាប់ ។ គាត់មានអារម្មណ៍ថាបានការពារនាងហើយ បានរក្សាការពារនាងដោយនិយាយថា «វាមិនអីទេវាមានសុវត្ថិភាពណាស់គ្មានអ្វីកើតឡើងទេ» ។

ចុងក្រោយពួកគេបានចុះចតនៅតៃវ៉ាន់ជាមួយគ្នា ហើយនាងបានចេញដំណើរពីអាកាសយានដ្ឋានហើយទៅកាន់ក្រុងតែបុិជាមួយគ្នា ។ ពួកគេមានចិត្តដូចគ្នា ហើយនិយាយត្រូវគ្នាណាស់ ដូចអ្នកដែលស្គាល់គ្នាច្រើនឆ្នាំចឹង ។ គាត់និយាយថា ខ្ញុំអរគុណដល់ក្រុមហ៊ុនដែលបានដេញខ្ញុំចេញ ហើយក៏អរគុណជើងហោះហើរផងដែរ ដែលធ្វើអោយពួកខ្ញុំជួបប្រពន្ធរបស់ខ្ញុំ ហើយនៅពេលនេះខ្ញុំបានរៀបការជាប្រពន្ធរបស់ខ្ញុំហើយ ។

ជាចុងក្រោយគាត់បានបន្តថា «កុំបារម្ភប្រសិនបើអ្នកនៅតែនៅលីវ វាគ្រាន់តែបង្ហាញថាអ្នកទើបតែនៅពាក់កណ្តាលផ្លូវរបស់អ្នកប៉ុណ្ណោះ សូមបន្តទៅមុខពាក់កណ្តាលផ្លូវទៀតនៅកន្លែងណាមួយអ្នកនឹងជួបគូនិស្ស័យរបស់អ្នក!» ៕