ករណីថ្មីទៀតហើយ!ចា ប់ បាន គ្រឿ ង ញៀ ន ជិត ១០ គីឡូក្រាម ក្រោយ ឃា ត់ ខ្លួ ន ត្រឹមតែជនជាតិចិន២នាក់នៅ…

កាលពីថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ ២០២១ មន្ទីរ ប្រ ឆាំ ង គ្រឿ ង ញៀ ន បានឲ្យដឹងថា ក ម្លាំ ងជំនាញនៃមន្ទីរ ប្រ ឆាំ ងបទ ល្មើ ស គ្រឿ ង ញៀ ន(ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ប ង្ក្រាប ក រណី ជួ ញ ដូរ រក្សាទុក គ្រឿ ង ញៀ ន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កម្លាំងជំនាញ ប ង្ក្រាប បានករណីនេះនឹង ចា ប់ ខ្លួន ជនជាតិ ចិន ០២នាក់ និង រឹ ប អូសបាន គ្រឿ ង ញៀ ន ជិត ១០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ លទ្ធផលដូចខាងក្រោម ៖

ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់:
១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោង ធ្លាប់ជាប់គុក ១ឆ្នាំ ទើបចេញពីគុកបាន៣ខែ ពីបទរំលោភលើសេចក្តីទុកចិត្ត)។
២-ឈ្មោះ ZHANG LEILIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។

ខ-វត្ថតាងចាប់យក: គ្រឿងញៀនមេតំហ្វេតាមីន(ICE)សរុប ៩ គ.ក្រ ៧៨៣,៧៣ ក្រាម
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕