ថ្មីទៀតហើយផ្លូវ២០០៤!​ បន្ទាប់ពី កោ រ ១កេសជិត៣០០រយដុល្លាម្ចាស់ហាងសួរ“អត់មានលុយឱ្យ ថ្លៃ ផឹក ស៊ី មែន?”

ករណីខាងលើនេះ បាន កើត មានការ ភ្ញាក់ ផ្អើ ល ឡើង កាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចហាងផឹកស៊ី អត់មានយីហោមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីស្ត្រីម្នាក់ ដែលជាក្រុម ភ្ញៀវ ចូល មក ផឹក ស៊ីនៅហាងខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានចូលផឹកស៊ីក្នុងហាងមួយកន្លែងខាងលើ ដោយ គាត់ បានមកផឹកស៊ីជាមួយប្តីជាជនជាតិចិន និងបងប្អូនផ្សេងទៀត ប្រមាណ៣ទៅ៤នាក់ ដោយផឹកស្រាបៀរ១កេស ស្រាប់តែគិតលុយអស់២៧៧ដុល្លារ។

ស្ត្រីជា ភ្ញៀវ រូបនេះបន្តអោយដឹងទៀតថា ដោយសារឃើញគិតលុយអស់ច្រើនពេក គាត់ក៏សួរនាំទៅម្ចាស់ហាង ដោយម្ចាស់ហាងបានបញ្ជាក់ថា តម្លៃ ស្រា ផ្សេង និងតម្លៃម្ហូបផ្សេង ហើយគាត់ក៏សុំម្ចាស់ហាងឱ្យបញ្ចុះតម្លៃខ្លះ ដោយខាងម្ចាស់ហាងបានបញ្ចុះតម្លៃមកត្រឹម​១៦០ដុល្លារ។
ពេលនោះ ដោយមិនអស់ចិត្ត គាត់ក៏បាន ឈ្លោះ ប្រកែក គ្នាជាមួយក្រុមគ្រួសារនៅក្នុងហាង ស្រាប់តែស្ត្រីជាម្ចាស់ហាងបានសួរគាត់ថា “អត់មានលុយឱ្យថ្លៃផឹកស៊ីមែន?” ជាហេតុធ្វើឱ្យកើតមាន ជម្លោះ បែ ក ផ្សែង រវាងពួកគាត់ជា ភ្ញៀវ និងម្ចាស់ហាងតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់មក ស្ត្រីជាម្ចាស់ហាង ព្រមទាំងបុគ្គលិកស្រីៗ បានឈ្លោះគ្នាយ៉ាងខ្លាំងជាមួយស្ត្រីជាភ្ញៀវ ហើយក៏មានការស្រែកទ្រហោ យំ យ៉ាងខ្លាំង និង ចោទ ប្រកាន់ ដាក់គ្នាទៅវិញទៅមក ដោយស្ត្រីជាភ្ញៀវបាន ចោទ ប្រកាន់ ថា ម្ចាស់ហាងមើល ងា យ ខ្លួន ចំណែកម្ចាស់ហាងបាន ចោទ ស្ត្រីជាភ្ញៀវនោះថា មើលងាយ នារីៗ ដែលជាបុគ្គលិកហាងទៅវិញ។

បន្ទាប់ពីសមត្ថកិច្ចចុះមកសាកសួរ ទើបបង្ហើបអោយដឹងថា ករណីនេះជាការយល់ច្រឡំរវាងភាគីទាំងពីរតែប៉ុណ្ណោះ៕