ញាក់សាច់! កូនស្រីមហាសេដ្ឋី មិនត្រឹមបង្អួតទ្រព្យសម្បត្តិនោះទេ គឺបានបង្អួត… (មានរូបភាពច្រើន)

វៀតណាម៖ ប្រិយធ្លាប់បានឃើញហើយនូវការបង្អូតស្ទីលរស់នៅដ៏ហុឺហាសម្រាប់សេដ្ឋីៗ នៅលើអនឡាញ ប៉ុន្តែបើយើងក្រលេកមកមើល កូនៗរបស់សេដ្ឋីវិញក៏មិនណយដែរ ។

មាននារីវ័យក្មេងដែលមានអាយុប្រមាណជា២០ឆ្នាំ ដែលគេឃើញរស់នៅយ៉ាងស្រណុកសុខស្រួលខ្លាំងក្នុងប្រទេសវៀតណាម ដែលនាងមានគណនី Instagram ឈ្មោះ Rich Kids បានបង្ហួតជីវភាពរស់នៅយ៉ាងហុឺហា ។ គណនី Rick Kids របស់នាងមានអ្នកគាំទ្រដល់ទៅ ៣៧.០០០ នាក់ ដែលអ្នកចុចគាំទ្រទាំងនោះបានកំពុងតែសម្រុកចូលទៅមើលថាតើ ជីវិតរស់នៅរបស់កូនអ្នកមានឡូយឆាយកម្រិតណា ។

គេឃើញមានប្រអប់ស្បែកជើងម៉ាក Louboutin ដាក់គរគ្នានៅក្នុងរថយន្តប្រណិត និងនាឡិកាប្រណិតនៅលើតាមលូរថយន្តទំនើបមួយគ្រឿង ។ ស្រីៗកូនអ្នកមានទាំងនោះ ក៏បានស្លៀកសំលៀកបំពាក់ច្នៃម៉ូតល្បីៗ និងបង្អួតកាបូបម៉ាកល្បីៗថ្លៃៗរបស់ពួកគេផងដែរ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖