រំ ភើប មែន !​លោក ករុណា ពេជ្រ អញ្ជើញតា សុី ក្លូ ៣០០រយនាក់ពិសារអាហារពេលល្ងាចថែមទាំង….

មហាជនប្រកដជាជ្រាបហើយ លោក ករុណា ពេជ្រ ជាតារាចំរៀងដ៍មានប្រជាប្រិយ។

ហើយនេះក៍មិនមានលើកទីមួយទេ ដែល តារាចម្រៀង ករុណា ពេជ្រ បានរួមជាមួយនឹងសប្បុរជនទាំងក្នុងនិងក្រៅប្រទេសបានចូលរួមចែករំលែកក្តីស្រលាញ់ ម្តងរួចមកហើយ។ រាល់​ពេល​បំពេញ​កិច្ច​សប្បុរសធម៌​រួច​រាល់ លោក បាន​ឲ្យ​ដឹង​ថា លោក​ទទួល​បាន​នូវ​សុខភាព​ផ្លូវចិត្ត និង​មាន​អារម្មណ៍​សប្បាយចិត្ត​ណាស់​ពេលបានធ្វើអំពើ​ល្អ​ដូច្នេះ ហើយ​លោក​ពិត​ជា​រីករាយ​នឹង​បន្ត​កិច្ចការ​នេះ​ទៀត ឲ្យ​បាន​ដល់​ជា​ប្រយោជន៍​ដល់​ពុក​ម៉ែ បង​ប្អូន​ដែល​មាន​ភាព​ខ្វះខាត។

លោកតែងតែមាន​បំណង​រៀប​ចំ​អាហារ​មួយ​ពេល​ចែក​ជូន​តា​ស៊ីក្លូ​ឲ្យ​បាន​ពេញ​មាត់ ឥឡូវ​នេះ លោក ករុណា ពេជ្រ បាន​សម្រេចដូចបំណងហើយ

ដោយ​យប់​មិញ​នេះ លោក​តាធាក់ស៊ីក្លូ ជាងបីរយនាក់ បាន​បង្ហាញ​ខ្លួន​ចូល​រួម​អាហារ​ផ្លូវឬស្សីកែវ នៅភោជនីយដ្ឋានវីហ្វ្រេន ជិតស្ពានបាឡេ ក្រោម​ការ​ឧបត្ថម្ភ​របស់​តារា​ចម្រៀង។

លោក​ ករុណា ពេជ្រ បញ្ជាក់​ថា អ្វី​ដែល​លោក​បា​ផ្ដល់​ដល់​លោក​តា​ធាក់​ស៊ី​ក្លូ​នៅ​គ្រា​នេះ មិន​មែន​ជា​ធនធាន​របស់​លោក​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​បាន​ពី​សប្បុរសជន​នានា ពិសេស​​ជំនួយ​​ដ៏ថ្លៃថ្លា ពី​សម្តេចតេជោ ហ៊ុន សែន និង សម្តេចកតិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន

លោក ជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា និង កញ្ញា ឌួង ហ្សូរីដា និងសប្បុរជាច្រើនរូបទៀត ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ដែល​បាន​ចូល​ជា​ថវិកា សម្រាប់​កម្មវិធី​ទាំងមូល៕